ខេត្តកំពង់ធំ៖ នៅវេលាម៉ោង១៥ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៧ មានករណីស្រ្ដីចំណាស់ម្នាក់ផឹកស្រាស្រវឹងដើរធ្លាក់ស្ពានចូលទឹកលង់ស្លាប់នៅចំណុចភូមិពណ្ណរាយ ឃុំចើងដើង ស្រុកបារាយណ៌ ខេត្តកំពង់ធំ។
តាមប្រភពពត័មានពីសមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះឡុងវឿន ភេទស្រី អាយុ62ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ(ស្លាប់) (មូលហេតុស្រវឹងស្រាដើរដួលធ្លាក់ស្ពានចូលទឹក)
ក្រោយកើតហេតុសមត្ថកិច្ចពិនិត្យសាកសពធ្វើកុសល្យវិច័យរួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ក្រោយមកបានប្រគល់សាកសពអោយសាច់ញាតិក្រុមគ្រួសារយកមកធ្វើបុណ្យ តាមប្រពៃណី ៕ ប៊ុន រិទ្ធី