ភ្នំពេញ៖យុវជនម្នាក់ត្រូវបាននគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួននិងត្រៀមបញ្ជូនមកនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋឆ្លងដែននៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នេះ ពាក់ព័ន្ធករណីបង្ហោះសារតាមហ្វេសប៊ុកគំរាមបាញ់សម្លាប់សម្តេតតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ថ្លែងតាមសារព័ត៌មាន ក្នុងស្រុកមួយ ៕ ចេស្តា