ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យលួចម៉ូតូ៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តរតនគិរី៖ កម្លាំងអធិកានគបាលស្រុកកូនមុំ បានស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនបានជនសង្ស័យ៣នាក់ បន្ទាប់ពីសង្ស័យថាបានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿង កាលពីវេលាម៉ោង៩និង៥៣នាទីព្រឹក ថៃ្ងទី១១ ខែកក្កដា ឆ្នាំ២០០៧ ស្ថិតនៅភូមិកាំបាក់ ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី។

ការឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង១៣និង៥៤នាទីថ្ងៃខែឆ្នាំដដែល ដោយជនសង្ស័យទី ១ ឈ្មោះ វ៉ែត សុភក្រ័ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ បច្ចុប្បន្នរស់នៅភូមិឡាអ៊ិន ឃុំតឺន ស្រុកកូនមុំ, ទី២ឈ្មោះ ឆែល សិលា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើត ភូមិចុព្រែក ឃុំចុងព្រែក ស្រុកស្វាយរៀង ខេត្តស្វាយរៀង បច្ចុប្បន្នមិនពិតប្រាកដ និងទី៣ ឈ្មោះ ជា សរិទ្ធ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែររស់នៅភូមិជ័យហុក ឃុំកំពុងអំពឹល ស្រុកកំពុងសៀម ខេត្តកំពុងចាម បច្ចប្បន្នស្នាក់នៅមិនពិតប្រាកដ។
តាមប្រភពពីនគបាលស្រុកកូនមុំបានឱ្យដឹងថា ការលួចស្ថានទម្ងន់(ម៉ូតូ) សង់ឌ្រីម ពណ៌ខ្មៅ ស្លាកលេខ 1k 0932 ស៊េរីឆ្នាំ២០១៣ ចំនួន១គ្រឿង
ជារបស់ជនរងគ្រោះឈ្មោះ គឹម ធឿន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកើតហេតុខាងលើ។

ក្រោយបានឃាត់ខ្លួនជនសង្ស័យ៣នាក់នោះ និងដកហូតបានម៉ូតូចំនួន១គ្រឿង កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ៕ សាយប៉ូច

 


ចែករំលែក៖