ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសថៃចំណាយប្រាក់២៥៨លានដុល្លារទិញយន្តហោះចម្បាំងពីប្រទេសកូរ៉េខាងត្បូង

ចែករំលែក៖

សារព័ត៌មានរ៉យទ័របានដកស្រង់សម្តី នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ដែល បានប្រកាស កាលពីថ្ងៃទី១១ខែកក្កដាថា គណៈរដ្ឋមន្ត្រីថៃបានសម្រេចអនុម័តទិញ យន្តហោះ៨គ្រឿង ប្រភេទ T-50 មានតម្លៃ ២៥៨លានដុល្លារអាមេរិកពីកូរ៉េខាងត្បូង។

ការសម្រេចទិញយន្តហោះខាងលើគឺ ជាសកម្មភាពបំពាក់អាវុធថ្មីបំផុតដល់កម្លាំង ទាហានថៃបន្ទាប់ពីការធ្វើរដ្ឋប្រហារនៅ ឆ្នាំ២០១៤មក។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ថៃបានបង្កើនប្រាក់ចំណាយសម្រាប់ ការពារជាតិ និងបំពាក់អាវុធជាច្រើនទិញ ពីប្រទេសចិន ក្នុងនោះមាននាវាមុជទឹក ជាដើម។ ក្រសួងការពារជាតិថៃបាន បញ្ជាក់ថា ថៃមិនត្រឹមតែទិញអាវុធពីចិន នោះឡើយ គឺទិញពីប្រទេសផ្សេងទៀត ក្នុងនោះក៏មានអាមេរិកផងដែរ។

នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់ អូចា បានបញ្ជាក់ទៅកាន់បណ្តាញព័ត៌មាន បាងកកប៉ុស្តិ៍ថា គណៈរដ្ឋមន្ត្រីថៃបានត្រៀម គម្រោងទិញយន្តហោះ៨គ្រឿងតាមដំណាក់ កាលទីពីរនៃកិច្ចព្រមព្រៀង ឆ្នាំ២០១៥ ដែលពេលនោះថៃបានដាក់ទិញយន្តហោះ ៤គ្រឿង ។

កាលពីខែមុនថៃក៏បានទិញឧទ្ធម្ភាគចក្រ ៤គ្រឿងប្រភេទ Black Hawk ពីអាមេរិក ផងដែរ បន្ទាប់ពីអាមេរិកផ្អាកកិច្ចព្រមព្រៀង នោះ ដោយសារតែការធ្វើរដ្ឋប្រហារនៅឆ្នាំ ២០១៤ ទម្លាក់លោកស្រីយីងឡាក់។

ក្នុងរយៈពេល១ទសវត្សកន្លងមកអាមេ រិកបានលក់អាវុធឲ្យទៅប្រទេសថៃ គិតជា ទឹកប្រាក់មានរហូតដល់ទៅ៩៦០លាន ដុល្លារ ក្នុងនោះមានឧទ្ធម្ភាគចក្រកាំជ្រួច មីស៊ីលវាយប្រហារនៅលើដែនអាកាស និង មីស៊ីលប្រឆាំងនាវាចម្បាំងជាដើម។

បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌ មានកូរ៉េខាងត្បូង យុនហាប់ បានឲ្យដឹងថា កិច្ចព្រមព្រៀងលើកនេះ ជាផ្នែកមួយនៃ ផែនការរបស់កងកម្លាំងដែនអាកាសថៃ ដើម្បីបង្កើនឲ្យដល់១៦គ្រឿង។ បើតាម កាសែតបាងកកប៉ុស្តិ៍របស់ថៃបានផ្សាយ ថា T-50 គឺនឹងត្រូវយកទៅជំនួយយន្តហោះ ហ្វឹកហ្វឺនចាស់ៗ ដែលផលិតនៅប្រទេស ឆេក ។

យន្តហោះ T-50 នេះ គឺមានសមត្ថភាព អាចហោះបាន១.៨៣៨គីឡូម៉ែត្រ ក្នុង មួយម៉ោង ផលិតឡើងដោយឧស្សាហកម្ម អាកាសចរណ៍កូរ៉េ ដែលជាក្រុមហ៊ុនផលិត យន្តហោះតែមួយរបស់កូរ៉េខាងត្បូងក្រោម ការជួយជ្រោមជ្រែងពីក្រុមហ៊ុនអាមេរិក មួយឈ្មោះ Lockheed Martin។

បើតាមលោក Prawit Wongsuwon ឧបនាយករដ្ឋមន្រ្តីថៃបាននិយាយថា យន្ត ហោះនេះ គឺនឹងត្រូវទូទាត់នៅក្នុងរយៈ ពេល ជាង ៣ឆ្នាំ ដោយថវិការបស់កងកម្លាំង ដែនអាកាសរបស់រាជរដ្ឋាភិបាលថៃ៕ ម៉ែវ សាធី


ចែករំលែក៖