ព័ត៌មានទាន់ហេតុការណ៍៖

Alves: ខ្ញុំសុំទោសប្រសិនបើធ្វើឲ្យ Pep Guardiola និង Manchester City ឈឺចាប់

ចែករំលែក៖

ខ្សែការពារជើងចាស់សញ្ជាតិប្រេស៊ីល Dani Alves បានធ្វើឲ្យអ្នកគាំទ្របាល់ទាត់ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសម្រេចចិត្តផ្លាស់ទៅលេងឲ្យ ក្លិបយក្សបារាំង Paris Saint-Germainទៅវិញ។

កីឡាករវ័យ៣៤ឆ្នាំនេះបានបដិសេធសំណើរទិញពីក្លិប Manhester City ហើយមកចូលរួមជាមួយនឹងក្លិបParis Saint-Germain ដោយទទួលបានថ្លៃឈ្នួល២១លានផោនក្នុងមួយឆ្នាំ។ អ្នកគាំទ្របាល់ទាត់ភាគច្រើនរំពឹងថា Dani Alvesនឹងមកចូលរួមជាមួយ នឹង អតីតអ្នកចាត់ទូរទៅចាស់លោក Pep Guardiola ។

ប៉ុន្តែDani Alvesបានពន្យល់ពីមូលហេតុថា “គំរោងនៅក្នុងទីក្រុងប៉ារីសវាគួរ ឲ្យចាប់អារម្មណ៍ជាង។ ខ្ញុំមានមិត្តភក្តិជាច្រើននៅទីនេះ។ ខ្ញុំជាមនុស្សចូលចិត្តការប្រកួតប្រជែង។ ខ្ញុំសុំទោសប្រសិនបើខ្ញុំធ្វើឲ្យ Pep Guardiola និង Manchester City ឈឺចាប់។ ខ្ញុំមកទីនេះដើម្បីឈ្នះជើងឯក” ៕ ដេវីត


ចែករំលែក៖