កម្លាំងទាហានចិននឹងត្រូវកាត់បន្ថយ ពាក់កណ្តាល តាមគម្រោង កែប្រែ ទម្រង់យោធា បង្រួមតួចពង្រឹងសមត្ថភាព ក្នុងពេលខាងមុខ ។
តាមសារព័ត៌មាន PLA របស់ចិន បានផ្សាយថា រដ្ឋាភិបាលចិនមានបំណង កែទម្រង់ យោធា ដោយ កាត់បន្ថយទាហានពាក់កណ្តាល ពី២,៣លាននាក់ នៅសល់តែប្រមាណ១លាននាក់ប៉ុណ្ណោះ ។ ការកែទម្រង់នោះគឺជាលើកទីមួយ ដែលទាហានចិនមាន មិនដល់១លាននាក់។
សាររព័ត៌មានចិនបានផ្សាយថា « ទម្រង់ទាហានចាស់នឹងត្រូវផ្លាស់ប្តូរ ពិសេសគឺទាហានជើងគោកដែលមានចំនួនច្រើនបំផុត ត្រូវកាត់បន្ថយច្រើនជាងគេ ធ្វើឲ្យទាហានចិន មិនមែនជាប្រទេសមានទាហានច្រើនបំផុតលើពិភពលោកនោះឡើយ»។
ការកែទម្រង់នេះ ដើម្បីបែងចែក កម្លាំងទាហាន សម្រាប់កងពលផ្សេងទៀត ក្នុងនោះ មាន កម្លាំងទាហាន ជើងទឹក កម្លាំង មីស៊ីល ។ ចំណែក កម្លាំងទាហានអាកាស នៅរក្សាដដែល។
លោក Xu Guangyu ទីប្រឹក្សា ការពារជាតិ ចិនបានឲ្យដឹងថា កម្លាំងទាហានចិន នឹង បំពេញភារកិច្ចនៅក្រៅប្រទេស ដោយចិនត្រូវបង្កើនទីតាំងយោធា ជាច្រើន នៅជុំវិញពិភពលោក។
កន្លងមក កម្លាំងទាហានជើងគោកចិន មានចំនួនច្រើនជាងគេបង្អស់នៅលើពិភពលោក ប៉ុន្តែពេលនេះចិនត្រូវកាត់បន្ថយ ដើម្បីបែងចែក កម្លាំងទៅកងពលផ្សេងទៀត ដូចជា កម្លាំងមីស៊ីល និងបរមាណូជាដើម ។ ទាំងនោះហើយ ធ្វើឲ្យទាហានចិន កាន់តែមាន កម្លាំងខ្លាំងក្លា និងមានប្រសិទ្ធភាព សម្ថភាព ក្នុងការធ្វើសង្គ្រាម៕ ម៉ែវ សាធី