អ្នកទេសចរណ៍ជនជាតិញ៉ូវហ្សឺឡែន បានស្លាប់ពេល ឈរមើលយន្តហោះ ចាប់ផ្តើមហោះហើរ នៅក្នុងអាកាសយានដ្ឋានលើកោះ St Maarten ជាប់ឈ្នេរសមុទ្រ Caribbean ប្រទេសហុល្លង់។
ប៉ូលិសនៅលើកោះ St Maarten បានឲ្យដឹងថា ស្ត្រីអ្នកទេសចរណ៍មានអាយុ ៥៧ឆ្នាំ បាន ឡើង តោងរបង មើលយន្តហោះ ចាប់ផ្តើមហោះហើរ កាលពីថ្ងៃទី១២ ខែកក្កដា ។ នៅពេលដែល យន្តហោះបញ្ឆេះម៉ាស៊ីនកម្លាំងខ្យល់ខ្លាំងធ្វើឲ្យស្ត្រីខាងលើ មិនអាចតោងរបងជាប់ ក៏ខ្ទាតមកក្រោយ ដួលប៉ះខឿនថ្ម ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។
ការមើលយន្តហោះ ចាប់ផ្តើមហោះហើរ នៅអាកាសយានដ្ឋាន អន្តរជាតិ Juliana គឺបានទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើននៅទីនោះ។ ទាំងពេលហោះហើរ និងចុះ គឺយន្តហោះ ហោះផុតពីក្បាលមនុស្ស តែប៉ុន្មានម៉ែត្រប៉ុណ្ណោះ។
មន្ត្រីក្នុងតំបន់ និងអ្នកគ្រប់គ្រងអាកាសយានដ្ឋាណបានស្នើដល់អ្នកទេសចរណ៍ កុំទៅឈរពីក្រោយ ក្បែរពេក ខ្លាចមានគ្រោះថ្នាក់ ប៉ុន្តែ អ្នកទេសចរណ៍ខ្លះមិនស្តាប់ ។ មួយវិញទៀតជនរង្គ្រោះជាស្ត្រីវ័យចំណាស មានកម្លាមង ខ្សោយមិនអាចទប់ទល់ និងកម្លាំងខ្យល់យន្តហោះបានឡើយ។
អ្នកដែលប្រថុយក្រោះថ្នាក់ ចូលចិត្តមើលយន្តហោះ ចាប់ផ្តើមហោះហើរ នៅអាកាសយានដ្ឋានខាងលើ កើតឡើងតាំងពីឆ្នាំ ១៩៤៣មកម៉្លោះ។ កាលពីថ្ងៃទី១២ខែកក្កដាឆ្នាំ ២០១២ ក៏មានស្ត្រីម្នាក់រងរបួស ដោយសារខ្យល់ កង្ហាត់យន្តហោះ ធាក់ខ្លាំង ។ នៅក្នុងឆ្នាំ២០១៤ ក៏មានអាកាសយាននឹក២នាក់ស្លាប់ ក្រោយយន្តហោះ ធ្លាក់ចុះទឹកសមុទ្រ ៕ ម៉ែវ សាធី