ព័ត៌មានទាន់ហេតុការណ៍៖

សាកលវិទ្យាល័យប៊ែលធី អន្តរជាតិ ចុះអនុស្សរណៈយោគយល់គ្នា (MOU)ជាមួយ សហព័ន្ធសន្តិភាពសកល-កម្ពុជា(UPF-Cambodia)

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជា មួយសហព័ន្ធសន្តិភាពសកល-កម្ពុជា (Universal Peace Federation-Cambodia) ក្រោម អធិបតី ភាព លោក លី ឆេង អគ្គ នាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោក ហាជីមិ សៃតុនាយកសហព័ន្ធសន្តិភាពសកល ប្រចាំឥណ្ឌូចិន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុក ដាមរី ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាទូតសន្តិភាព UPF-Cambodia ។

លោក លី ណាវុឌ្ឍ អគ្គនាយករងប៊ែលធី គ្រុប បានមានប្រសាសន៍ថា៖គោលបំណងនៃការចុះ MOU នេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូអន្តរជាតិ ដូចជាការផ្លាស់ប្តូរកម្មវិធីសិក្សា បទពិសោធន៍ពីគ្នាទៅវិញទៅមក កម្មវិធីផ្លាស់ប្តូរនិសិ្សត និងទស្សនកិច្ចសិក្សាផ្សេងៗ ជាពិសេសផ្តល់ឱកាសជូនដល់សិស្ស-និស្សិត ចូលរួមវេទិកាជាតិ-អន្តរជាតិ និងទទួលបានការបណ្តុះបណ្តាលស្តីពី យុវជន និងការរក្សាសន្តិភាព ភាពជាអ្នកដឹកនាំ ចំណេះដឹងអំពីសហគមន៍អាស៊ានជាដើម។ លោកបានបន្ថែមថា កន្លងមក សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចុះ MOU ជាមួយសាកលវិទ្យាល័យល្បីៗនៅក្រៅប្រទេស ចំនួន៣៤ រួចមកហើយ រួមមាន៖ ទី១-ប្រទេសអង់គ្លេស ចំនួន៥ ទី២-សហរដ្ឋអាមេរិក ចំនួន៥ ទី៣-សិង្ហបូរី ចំនួន១ ៤-កាណាដា ចំនួន១ ទី៥-អូស្ត្រាលី ចំនួន១ ទី៦-ចិន ចំនួន១០ ទី៧-កូរ៉េ ចំនួន៣ ទី៨-ជប៉ុន ចំនួន២ ទី៩-ម៉ាឡេស៊ី ចំនួន២ និងទី១០-ថៃ ចំនួន៤។ ហើយថ្ងៃនេះ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក៏បានចុះ MOU បន្ថែមមួយទៀតជាមួយសហព័ន្ធសន្តិភាពសកល-កម្ពុជា (UPF-Cambodia) ដែលជាដៃគូសហប្រតិបត្តិការអន្តរជាតិ ទី៣៥ របស់ប៊ែលធី។

បន្ទាប់មកលោក ហាជីមិ សៃតុ នាយកសហព័ន្ធសន្តិភាពសកល ប្រចាំឥណ្ឌូចិន បាន មានប្រសាសន៍ថា៖ លោក ពិតជាមាន ក្តី សប្បាយ រីក រាយ ណាស់ ដែលបានចុះ MOU ជាមួយសាកលវិទ្យាល័យ ប៊ែលធី អន្តរ ជាតិ ដែលជា សាកលវិទ្យាល័យមួយដែលមាន កម្ម វិធី សិក្សាជា លក្ខណៈ អន្តរ ជាតិ និង ជា គ្រឹះ ស្ថាន អប់រំ ឯក ជន មួយ ដែលមានកេរិ៍្តឈ្មោះល្អ និងឈានមុខគេនៅកម្ពុជា។

ក្នុង ឱ កាស នោះ ដែរ លោក លី ឆេង អគ្គ នាយក ប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បាន មានប្រសាសន៍ថា៖ ថ្ងៃ នេះ សាកលវិទ្យាល័យប៊ែលធី អន្តរជាតិ បាន ចុះ MOU បន្ថែម មួយ ទៀត ជា មួយ នឹងសហព័ន្ធសន្តិភាពសកល-កម្ពុជា។ ការចុះ MOU នេះ ភាគីទាំងពីរនឹងទទួលបានភាពជាដៃគូយ៉ាងជិតស្និត និងការសហការគ្នាយ៉ាងល្អរវាងថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងជាពិសេសផ្តល់ឱកាសជូនដល់សិស្ស-និស្សិត ក្នុងការចូលរួមវេទិកាជាតិ-អន្តរជាតិ និងការបណ្តុះបណ្តាល យុវជន ស្តីពីសន្តិភាព និងភាពជាអ្នកដឹកនាំ ព្រមទាំងប្រធានបទសំខាន់ៗជាច្រើនទៀត សំដៅធ្វើយ៉ាងណាឲ្យសិស្ស-និស្សិតទទួលបាននូវ ចំណេះ ដឹង និងជំនាញ ដើម្បីអាចប្រកួតប្រជែងក្នុងទីផ្សារការងារជាតិ និងអន្តរជាតិ និងក្លាយខ្លួនជា អ្នក ដឹក នាំដ៏ល្អទៅថ្ងៃអនាគត។

ជា ទី បញ្ចប់ លោក លី ឆេង និងលោក ហាជីមិ សៃតុ បាន ចុះ MOU និង បាន ប្រគល់ វត្ថុ អនុស្សាវ រីយ៍ ជូន គ្នា ទៅ វិញ ទៅ មកនា ពេល នោះ ផង ដែរ ៕ ស រស្មី

 


ចែករំលែក៖