ភ្នំពេញ៖ កាលពីម្សិលមិញ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជិះរថយន្តពិនិត្យមើលការរីកចម្រើនក្នុងរាជធានី ភ្នំពេញ ទន្ទឹមនឹងព័ត៌មានដែលបំពុលដោយពួកអគតិមួយចំនួនបានប្រឌិតថា សម្តេចតេជោ ត្រូវបានដឹក ទៅព្យាបាលជំងឺនៅប្រទេសបារាំង ឬថាបញ្ជូនពីសាំហ្គាពួរ ទៅ ហ៊ុង កុង។ នេះគឺសុទ្ឋសឹងតែជាពាក្យ កុហកបោកប្រាស បំភ្លៃការពិតទាំងស្រុងដោយពួកអគតិជ្រុលនិយម។ សូមមបងប្អូនពិនិត្យមើល អ្នកដែលបំផុសព័ត៌មាននេះ តើពួកគេមានចេតនាអ្វីពិតប្រាកដ?
សម្តេចតេជោ នាយករដ្ឋមន្រ្តីមានសុខភាពល្អរឹងមាំជាធម្មតា ហើយកាលពីម្សិលមិញក៏បានចេញផ្សាយ Video clip បំភ្លឺជូនសាធារណៈរួចហើយ ក្នុងពេលដែល សម្តេចតេជោ អញ្ជើញធ្វើដំណើរតាមផ្លូវក្នុងរាជ ធានីភ្នំពេញ ក្បែរសណ្ឋាគារភ្នំពេញ។
នៅថ្ងៃស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរការដាក់ បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកជាបេតិកភណ្ឌពិភពលោក នៅស្តាតអូឡាំពិក។ សូមបងប្អូនចូល រួមទាំងអស់គ្នាអោយបានច្រើនកុះករ ដើម្បីមោទនៈភាពជាតិយើងទាំងអស់គ្នា។
សូមជូនពរបងប្អូនបានសប្បាយរីករាយថ្ងៃសម្រាកចុងសប្តាហ៍គ្រប់ៗគ្នា៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ