ព័ត៌មានទាន់ហេតុការណ៍៖

បើកមុងបន្លំចាប់រំលោភប្រពន្ធមិត្តភក្តិបានសម្រេច នាងប្តឹងនគរបាលចាប់ញាត់គុក

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសកំហូចម្នាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ បន្ទាប់ពីស្ត្រីម្នាក់ប្តឹងចោទប្រកាន់ថា បានធ្វើសកម្មភាពរំលោភរូបនាងបានសម្រេច ពេលប្តីនាងរវល់ចេញទៅឆ្លុះសត្វនៅពេលយប់។

ការបញ្ជូនខ្លួននេះធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ក្រោយពីសមត្ថកិច្ចនគរបាលស្រុកភ្នំស្រួច កសាងសំណុំរឿងរួច និងស្តាប់ចម្លើយសារភាពរួចមក។

បុរសសង្ស័យត្រូវនារីរងគ្រោះប្តឹងអោយសមត្ថកិច្ចចាប់ខ្លួនបន្ទាប់ពីបុរសរូបនេះ លបចូលក្នុងមុងបន្លំជាប្តី រួមភេទជាមួយនាងរហូតបានសម្រេចកាលពីយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ពេលដែលប្តីនាងរវល់ចេញទៅឆ្លុះសត្វ។ ដំបូងនាងនឹកថា ជាប្តីរបស់ខ្លួន ទើបសម្ងំ លុះពេលរួចរាល់ក៏សង្ស័យថាមិនមែនប្តី ក៏សម្រេចចិត្តដាក់ពាក្យបណ្តឹងប្តឹងអោយសមត្ថកិច្ចតាមចាប់ខ្លួនជនកំហូចនេះតែម្តង។

មន្ត្រីនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនមួយរូបបានប្រាប់ថា ការឃាត់ខ្លួននេះធ្វើឡើងកាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចភូមិព្តៃក្បុង ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ជនសង្ស័យឈ្មោះប៉ូ ណេត ភេទប្រុសអាយុ30ឆ្នាំ មុខរបរកសិករ នៅភូមិព្រៃក្បុង ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ចំណែកស្ត្រីដែលត្រូវជនកំហូចបន្លំំជាប្តីរួមរ័័័័ក្សជាមូយនាងមានឈ្មោះ គ. ឈ. ភេទស្រីអាយុ23ឆ្នាំ ។

សូមរំលឹកថា តាមការរៀបរាប់របស់ស្ត្រីខាងលើបានអោយដឹងថា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ វេលម៉ោង២៣និង៣០30នាទី មុនពេលកើតហេតុ ប្តីរបស់នាង និងជនសង្ស័យបាននាំគ្នាដើរឆ្លុះសត្វ ដោយមានបណ្តើរឆ្កែម្នាក់មួយទៅផង ដោយអោយនាងបើកភ្លើងដេកចាំនៅផ្ទះម្នាក់ឯង។ ដោយយប់ជ្រៅ នាងក៏បានដេកចាំតែមិនទាន់លក់ទេ ហើយនៅក្នុងផ្ទះ ក៏មិនបានបិទភ្លើងដែរ ស្រាប់តែលឺសូរសម្រឹបជើងមនុស្សដើរ តែនាងមិនចាប់អារម្មណ៍ថា ជាអ្នកណាដែរ។

ស្ត្រីខាងលើរៀបរាប់ទៀតថា ពេលនោះស្រាប់តែភ្លើងក៏ងងឹតហើយមានមនុដ្សបើកមុងចូលមកបបោសអង្អែល នាងទើបឈានដល់ការរួមភេទដោយស្លុងអារម្មណ៍នាងមិនបានគិតវែងឆ្ងាយនោះទេ ព្រោះគិតថា ជាប្តីរបស់ខ្លួន ដោយមិននឹកស្មានថា ជាពួកម៉ាកប្តីរបស់ខ្លួនឡើយ។

ក្រោយរួមភេទ ជននោះក៏ចុះពីគ្រែហើយដើរទៅបាត់រហូតប្តីនាងត្រឡប់មកវិញប្រុងរួមភេទជាមួយនាង ទើបនាងសួរថា អ្នកដេកជាមួយខ្ញុំមុននេះមិនមែនជាបងមែនទេ? ប្តីនាងឆ្លើយថា ទើបត្រឡប់មកពីឆ្លុះសត្វមិនទាន់បានម្តងឡើយ ទើបនាងសង្ស័យថា អ្នកមករួមភេទជាមួយនាងមុននេះ ប្រាកដជាពួកម៉ាកប្តីរបស់ខ្លួន។

នៅចំពោះមុខសមត្ថកិច្ចបុរសដែលឆ្ងាញ់អាកោប្រពន្ឋពួកម៉ាកនេះបានឆ្លើយសារភាពថា ខ្លួនបានចងចិត្តចង់រួមភេទជាមួយប្រពន្ឋពួកម៉ាកជាយូរមកហើយ តែមិនដែលមានឱកាសល្អ ទើបតែលើកនេះមានឱកាស ក៏បន្លំចូលមុងដេករួមរ័ក្សជាមួយនាងតែម្តង។

ជនកំហូចបន្តថា គេបានរកគ្រប់វិធីដើម្បីបញ្ឆោតប្តីរបស់នាងអោយដើរឆ្លុះសត្វនៅកន្លែងឆ្ងាយៗ ដើម្បីមានឱកាសបានមករួមភេទជាមួយប្រពន្ឋពួកម៉ាក។ រាល់ពេលដែលដើរឆ្លុះសត្វម្តងៗគេតែងរកវិធីត្រឡប់មកផ្ទះមុនតែមិនដែលបានសម្រេចឡើយ។

បុរសកំហូចបន្តទៀតថា កាលពីយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ខ្លួនបានបបួលពួកម៉ាកដែលជាប្តីរបស់នាងទៅរកឆ្លុះសត្វដូចរាល់ដង តែលើកនេះដើររហូតព្រៃជ្រៅ ស្រាប់តែគេនឹកឃើញល្បិចមួយដោយបាននិយាយថា ខ្លួនគេចុកជើងយ៉ាងខ្លាំង សុំត្រឡប់ទៅផ្ទះមុនហើយ ពេលនោះពួកម៉ាក ក៏មិនឃាត់ដូចមុនដែរ រូបគេបានដើរបណ្តើរឆ្កែត្រឡប់ក្រោយ ហើយសំដៅផ្ទះពួកម៉ាកពេលទៅដល់ឃើញប្រពន្ឋពួកម៉ាកកំពុងដេកនៅក្នុងមុងលើគ្រែដោយមិនបានបិទភ្លើងនោះឡើយ។ ដោយឃើញដូច្នេះ ខ្លួនកើតមានចំណង់រួមភេទ គួបផ្សំនឹងមានបំណងលើនាងជាយូរមកហើយនោះ ក៏ដើរចូលផ្ទះទៅក្នុងផ្ទះយកដៃបិទភ្លើង ហើយបើកមុងចូលទៅធ្វើសកម្មភាពរួមភេទជាមួយនាង ដោយមិនមានការរើបំរាស់ពីនាងឡើយ។ ពេលនោះ គេក៏បន្តប្រតិបត្តិការរួមភេទរហូតរួចរាល់ ទើបចុះពីគ្រែដើរសំដៅទៅផ្ទះរបស់ខ្លួនទាំងយប់ដោយភ្លេចទាំងនាំឆ្កែទៅជាមួយផង។

សមត្ថកិចនគរបាលស្រុកភ្នំស្រួចបានប្រាប់ថា ក្រោយកើតហេតុការណ៍នេះ បានបែកធ្លាយដឹងដល់់់់់ប្តី រួចមក ទើបស្ត្រីខាងលើបានមកដាក់ពាក្យបណ្តឹងលើជនសង្ស័យថា បានចាប់នាងរំលោភខណៈប្តីនាងរវល់ទៅឆ្លុះសត្វ។

ចំណុចដែលឈានដល់នាងហ៑ានចោទប្រកាន់ និងសុំអោយសមត្ថកិច្ចឃាត់ខ្លួនជនកំហូចខាងលើចាត់ការតាមច្បាប់នេះ ដោយសារតែរកឃើញឆ្កែរបស់ជនសង្ស័យដែលបណ្តើររកសត្វពីយប់ដេកនៅផ្ទះរបស់ខ្លួន។

បន្ទាប់ពីស្តាប់ឆម្លើយសារភាពពីជនសង្ស័យ និងស្តាប់ការបំភ្លឺរបស់ស្ត្រីរងគ្រោះរួចមក សមត្ថកិច្ចជំនាញស្រុកបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យ ប្រឆាំងការជួញដូរចាត់ការបន្តតាមនីតិវិធី។

មជ្ឈដ្ឋានប្រជាពលតដ្ឋបានសំដែងនូវការហួសចិត្តថា មិនគួរស្ត្រីខាងលើបណ្តោយឲ្យមានរឿងបែបនេះកើតឡើងលើខ្លួនទៅកើត។ គួរណាស់តែចេះឆ្ងល់ថា រវាងប្តីនឹងអ្នកដទៃ ក៏មានក្លិនខ្លួនមិនដូចគ្នាដែរ បណ្តោយទាល់តែបុរសកំហូចឆីនំអាកោរបស់នាងរួចរាល់ ទើបមកសង្ស័យថា មិនមែនប្តីហើយចុងក្រោយទើបប្តឹងសមត្ថកិច្ចអោយជួយរកយុត្តិធម៌។

ដោយឡែក ស្ត្រីចំណាស់ម្នាក់ដែលបានយកបាយទៅអោយបុរសខាងលើហូបនៅស្នងការរដ្ឋាននគរបាលខេត្តកាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ថា តាមពិតរឿងនេះ ទំពក់វាទៅ ទើបភ្នៅវាមក ទះដៃម្ខាងមិនលឺនោះទេ ២នាក់ណឹងទាក់ទងគ្នាយូរមកហើយ បើទោះជាមានប្តីប្រពន្ឋរៀងខ្លួនហើយក៏ដោយ។

សមត្ថកិច្ចនគរបាលខេត្តកសាងសំណុំរឿងបញ្ជូនជនកំហូចទៅដល់អយ្យការពេលនោះ តំណាងអយ្យការបានចោទកាន់ជនកំហូចរូបនេះពីបទរំលោភសេពសន្ថវៈ ហើយបញ្ជូនយកទៅឃុំខ្លួននៅពន្ឋនាគារតែម្តង៕ សេនាស័ក្តិ


ចែករំលែក៖