សារព័ត៌មានSputnik បានផ្សាយថា ក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃទី១៧ ខែកក្កដា បានប្រកាសថា កម្លាំងទាហានជើងទឹកចិន និងរុស្ស៊ី ចាប់ផ្តើមធ្វើសមយុទ្ធរួម ដែលមានឈ្មោះថា Joint Sea 2017 ធ្វើឡើងចាប់ពីថ្ងៃទី ២១-២៨ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅដែនសមុទ្រ បាលទិច។
នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់យ៉ាងច្បាស់ថា «នៅថ្ងៃទី២១ ខែកក្កដា កម្លាំងបដិវត្តន៍ប្រជាជនចិន នឹងទៅកាន់តំបន់Baltiysk ចូលរួមពិធី អបអរសាទរ នូវព្រិត្តិការណ៍បើកដំណើរការធ្វើសមយុទ្ធរបស់ទាហានជើងទឹកប្រទេសទាំងពីរ។
វគ្គដំបូងនៅក្នុងការធ្វើសមយុទ្ធនោះមានការចូលរួមពីនាវាចម្បាំង ប្រមាណ១០គ្រឿង គ្រប់ប្រភេទនិងឧទ្ធម្ភាគចក្រ១០គ្រឿងផងដែរ។
គោលដៅនៃការធ្វើសមយុទ្ធ គឺដើម្បីពង្រឹងទំនាក់ទំនង ធ្វើសង្គ្រាមរបស់កម្លាំងទាហានប្រទេសទាំងពីរ ក្នុងការទប់ទលនឹងសត្រូវ ក៏ដូចជាវាយប្រហារ និងជួយសង្គ្រោះផងដែរ។
ចិននិងរុស្ស៊ីជាប្រទេស ដែលមាន កម្លាំងទាហាន និងអាវុធ រឹងមាំបំផុត លំដាប់ទីពីរនិងទី៣លើពិភពលោក នៅពេលដែលប្រទេសទាំងពីរសហការគ្នានោះ អាចធ្វើឲ្យកម្លាំងកាន់តែរឹងមាំថែមទៀតគំរាមកំហែងដល់ មហាអំណាចទីមួយអាមេរិក បានគ្រប់ពេល៕ ម៉ែវ សាធី