ព័ត៌មានទាន់ហេតុការណ៍៖

សហរដ្ឋអាមេរិកព្រួយបារម្ភពីការបង្កើតរដ្ឋសហព័ន្ធនៅតំបន់ភាគខាងកើអ៊ុយក្រែន

ចែករំលែក៖

មេដឹកនាំតំបន់ Donetsk គ្រប់គ្រង ដោយក្រុមបះបោរទាមទារផ្តាច់ខ្លួនទៅចូលជាមួយរុស្ស៊ី ដូចតំបន់គ្រីមៀ បានប្រកាស បង្កើតប្រទេសថ្មី មានឈ្មោះ( Malorossiya) (ប្រទេសរុស្ស៊ីបង្រួមតួច) នៅលើទឹក ដីអ៊ុយក្រែន។

កាលពីថ្ងៃទី១៨ខែកក្កដា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានលើក ឡើងថា គម្រោងបង្កើតប្រទេសរុស្ស៊ី រួមតូចនៅអ៊ុយក្រែន គឺជារឿងមួយគួរឲ្យ បារម្ភ ដែលអាចបង្កឲ្យមានភាពតានតឹង កាន់តែខ្លំាងឡើង។

ចំណែករដ្ឋមន្ត្រីការបរទេសរបស់ ប្រទេសអូស្ត្រាលី ក៏បានបង្ហាញពីក្តីបារម្ភ ផងដែរ ពីគម្រោងរបស់មេដឹកនាំ តំបន់ Donetsk។ សកម្មភាពបែបនោះនឹងធ្វើឲ្យ មានការប្រឈមមុខដាក់គ្នាកាន់តែគ្រោះថ្នាក់ និងជាការបំពាន់កិច្ចព្រមព្រៀងសន្តិភាព ទីក្រុង Minsk រវាងក្រុមបះបោរនឹង រដ្ឋាភិបាលអ៊ុយក្រែន។

ការព្រួយបាម្ភខាងលើ កើតឡើងក្រោយពេលមេដឹកនាំក្រុមឧទ្ទាមគាំទ្រដោយរុស្ស៊ី នៃតំបន់បំបែកខ្លួនមួយ នៅក្នុងប្រទេស អ៊ុយក្រែន បានដាក់សំណើឲ្យផ្លាស់ប្តូរអ៊ុយក្រែន ដោយរដ្ឋសហព័ន្ធថ្មីមួយ។

ប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko បានច្រានចោលគំនិតបែប នេះ ដោយពិពណ៌នាថា លោក Alexander Zakharchenko ជាមេដឹកនាំសាធារណ រដ្ឋប្រជាមានិត Donetsk ដែលជារដ្ឋអះ អាង ដាក់ឈ្មោះដោយខ្លួនឯងថា គឺជា អាយ៉ង ដែលមានរុស្ស៊ីជាអ្នកទាញខ្សែញាក់ឲ្យបញ្ជូនសារ។

ចំណែក លោករដ្ឋមន្ត្រីការបរទេសអ៊ុយ ក្រែន Pavlo Klimkine លើទំព័រ Twitter របស់ខ្លួន បានហៅ រឿងដែលមាន ដោយ ចំអកបញ្ឈឺចិត្តថា គ្រាន់តែជា” ឈុតល្ខោនផ្សារណាត់នៃពួកអាយ៉ងក្រិមឡាំង”។

ប្រទេសថ្មីនឹងរួមក្តោបអ៊ុយក្រែនសព្វថ្ងៃ លើកលែងតែកោះគ្រីមៀ ដែលបាន ភ្ជាប់ខ្លួនជាមួយ នឹងរុស្ស៊ី កាលពីខែមីនា ឆ្នាំ២០១៤ ហើយរដ្ឋធានី គឺក្រុង Donetsk តែម្តង ដែលជាកំពែងការពារមួយដ៏សែន មាំ របស់ពួកផ្តាច់ទឹកដីនិយម ចំណែក ក្រុងគៀវ នឹងមានលក្ខន្តិកៈជា “មជ្ឈមណ្ឌលប្រវត្តិសាស្ត្រនិងវប្បធម៌ “។

រដ្ឋធម្មនុញ្ញនៃរដ្ឋអនាគត ត្រូវបានបង្ហាញ កាលពីថ្ងៃអង្គារ ទី១៨ ខែកក្កដា ដោយ មេដឹកនាំ សាធារណរដ្ឋបះបោរស្វ័យ ប្រកាស ដូណេត លោក Alexandre Zakhartchenko ។ ចេញផ្សាយដោយទី ភ្នាក់ងារព័ត៌មានពួកផ្តាច់ទឹកដី រដ្ឋធម្មនុញ្ញ នេះបញ្ជាក់ថា ពួកអ្នកតំណាងនៃ សាធារណ រដ្ឋស្វ័យប្រកាសដូណេត និង លូហ្កាន់ ព្រមទាំងបណ្តាតំណាងនៃខេត្តចំនួន ១៩ ពីក្នុងចំណោមខេត្តទាំង២៥ របស់អ៊ុយ ក្រែន បានព្រមព្រៀងគ្នាដើម្បី” ប្រកាស បង្កើតរដ្ឋថ្មី ដែលនឹងបន្តកេរពីអ៊ុយក្រែន សព្វថ្ងៃ “។

ប៉ុន្តែ ការប្រកាសយ៉ាងទាន់ហន់ អំពី គម្រោងបង្កើតរដ្ឋថ្មីនេះ បានញ៉ាំងឲ្យ មេដឹកនាំ សាធារណរដ្ឋបះបោរស្វ័យប្រកាសលូហ្កាន់ LNR គឺ លោក Igor Plotnitski មានការអាក់អន់ចិត្ត ព្រោះតែគេ មិនសួរ យោបល់គាត់។

ក្នុងភ្លើងជម្លោះជាង៣ឆ្នាំកន្លងទៅ រវាង ពួកផ្តាច់ទឹកដីរុស្ស៊ីនិយម និង កងទ័ពរដ្ឋា ភិបាលអ៊ុយក្រែន មានមនុស្សស្លាប់ ជាង ១០.០០០នាក់ ទៅហើយ។ក្រុងគៀវនិង បស្ចិមលោក ចោទរុស្ស៊ីថា ចេះតែគាំទ្រដោយផ្តល់លុយនិងអាវុធដល់ពួកឧទ្ទាមនៅទីនោះ ប៉ុន្តែមូស្គូ រមែងបដិសេធច្រានចោលការចោទប្រកាន់នេះ៕ ម៉ែវ សាធី


ចែករំលែក៖