ព័ត៌មានទាន់ហេតុការណ៍៖

ប្ដីហៅប្រពន្ធយកមាសទៅលក់ទិញរថយន្ត ស្រាប់តែរត់ទៅចងកសម្លាប់ខ្លួននៅលើផ្ទះសង្ស័យចាយលុយអស់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងក្រុមគ្រួសារចោមរោមមើល និងនាំគ្នាជួយសង្គ្រោះជីវិត ប៉ុន្តែយឹតពេលទៅហើយ ខណៈដែលបុរសជាប្ដីបានឲ្យប្រពន្ធយកមាសទៅលក់ដើម្បីទិញរថយន្តឲ្យទាន់សម័យនឹងគេ ស្រាប់តែមិនដឹងគិតយ៉ាងម៉េច រត់ទៅចងកសម្លាប់ខ្លួននៅលើផ្ទះទៅវិញ សង្ស័យចាយលុយអស់។

ហេតុការណ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង១០ព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅ ភូមិតាប៉ ឃុំតាសួស ស្រុកស្វាយរជ្រំ ។

យោងតាមលោក ពិន អាន អធិការនគរបាលស្រុករមាសហែកបានឲ្យដឹងថា ស្ត្រីដែលចងកសម្លាប់ខ្លួនមានឈ្មោះសំ សាភឿន ភេទស្រីអាយុ៣៧ ឆ្នាំ មុខរបរកសិករមានកូនក្នុងបន្ទុក២នាក់ កូនស្រីបងអាយុជាង១០ឆ្នាំ។

ប្រភពបន្តថា មុនកើតហេតុបុរសជាប្ដីបានទៅរកស៊ីនៅភ្នំពេញ ហើយក៏បានសន្សំលុយទិញបានមាសជាងមួយដំឡឺងផ្ញើទុកឲ្យប្រពន្ធដើម្បីទិញរថយន្តជិះឲ្យហឺហារទាន់សម័យនឹងគេ។

លុះនៅថ្ងៃកើតហេតុ ប្ដីក៏បានមកស្រុក និងបានអង្គុយក្នុងរថយន្តជាមួយរបស់បងប្អូន ខណៈស្ត្រីជាប្រពន្ធឡើងលើផ្ទះថាយកមាសទៅលក់ ដោយរង់ចាំយូរពេកជាងកន្លះម៉ោង ទើបមានការសង្ស័យ ក៏ឡើងទៅមើលនិងស្រែកហៅមិនឆ្លើយ ក៏រុញទ្វារស្រាប់តែឃើញប្រពន្ធចងកនឹងក្រមាលើធ្នឹមផ្ទះក៏មានការផ្អើលឆោឡោតែម្ដង។

ក្រោយពីពិនិត្យសាកសពរួច សមត្ថកិច្ចនគរបាលជំនាញ ក៏បានប្រគល់ទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យទាំងក្ដុកក្ដួលបំផុត ៕ យឹម សុថាន


ចែករំលែក៖