ភ្នំពេញ៖ ព្រោះតែឥទ្ធិពលគ្រៀងញៀនបានធ្វើឲ្យបុរសម្នាក់បាត់បង់ស្មារតី លែងដឹងខុសដឹងត្រូវបានយកសុំថ្មទៅគប់កញ្ចក់គ្រឿងចក្របណ្តាលឲ្យបែកហើយត្រូវសមត្ថកិច្ចឃាត់ខ្លួន។
ករណីនេះកើតឡើងកាលពីម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២២ ខែកកក្កដា ឆ្នាំ២០១៧ នៅចំណុចមុខសាលាវិទ្យាល័យបុរី១០០ខ្នង ផ្លូវសហព័ន្ធរុស្សី ក្រុម៤ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ប៉ូលីសនិយាយថា ជនបែកថ្នាំនេះមានឈ្មោះ ឈន វុល ភេទប្រុសអាយុ៤៥ឆ្នាំ មានស្រុកកំណើតខេត្តតាកែវ។
ប្រភពពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុឃើញបុរសបែកថ្នាំខាងលើដើរចុះដើរឡើងលើផ្លូវសហព័ន្ធរុស្សី ដោយគ្មានពាក់អាវទេ ហើយបានរើសដំុថ្មកាន់លុះមកដល់ចំណុចខាងលើ ក៍យកដុំថ្មទៅគុបត្រូវកញ្ចក់គ្រឿងចក្រ(អែសស្កាវ៉ាទ័រ)បណ្តាលឲ្យបែកទាំងមុខទាំងក្រោយ។
ពេលនោះម្ចាស់គ្រឿងចក្រមកទាន់ឃើញសភាពបែបនេះ ក៍រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យមកជួយអន្តរាគមន៍តែម្តង។
បើតាមការឲ្យដឹងពីសមត្ថកិច្ចមូលដ្ឋានបានអោដឹងថាបន្ទាប់ពីឃាត់ខ្លួនបុរសបែកថ្នាំលើរួច ក៍ទាក់ទងទៅខាងមន្ទីរសង្គមកិច្ចឲ្យមកទទួលបន្ត។ ចំណែកខាងម្ចាស់(អែសស្កាវ៉ាទ័រ) ដែលរងការខូចខាតក៍មិនប្តឹងផ្តល់អ្វីដែហើយយកទៅជុសជុលដោយខ្លួនឯង ព្រោះថាជនបង្កខាងលើបែកថ្នាំលែងដឹងអីទៅហើយ៕ តុង សីហា