ព័ត៌មានទាន់ហេតុការណ៍៖

គិតមកដល់ថ្ងៃនេះ ជំនន់ទឹកភ្លៀងបានលិចផ្លូវជាតិលេខ៤ ចំណុចគីឡូម៉ែត្រលេខ១៥៤ និង១៥៥

ចែករំលែក៖

ខេត្តព្រះសីហនុ៖ គិតត្រឹមព្រឹកព្រលឹម ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ជំនន់ទឹកភ្លៀងបានលិចលើផ្លូវជាតិលេខ៤ចំណុចគីឡូម៉ែត្រលេខ១៥៤-១៥៥ ស្ថិតក្នុងភូមិស្ទឹងឆាយ ស្រុកកំពង់សិលា ។

សេចក្តីរាយការណ៍បញ្ជាក់ថា កាលពីម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកក្កដា ទឹកបានស្រកវិញត្រឹមចិញ្ចើមផ្លូវគ្រួសក្រហមហើយៗសមត្តិកិច្ចកំពុងសម្រួលចរាចរណ៍ ទោះបីទឹកបានស្រក ក៏ដោយតែសម្រាប់រថយន្តធុនធ្ងន់ត្រូវបានផ្អាកឆ្លង់កាត់បណ្តោះអាសន្ន ហើយបើភ្លៀងបាបនបន្តធ្លាក់ទៀតនោះ ទឹកនឹងអាចឡើងវិញ ។ សមត្តិកិច្ចកំពុងគ្រប់គ្រងធ្វើចរសចរណ៍។

សម្រាប់នៅចំស្ទឹងសំរោង ស្រុកកំពង់សិលាវិញ នៅព្រឹកនេះ លោកអភិបាលស្រុកមិនអាចទាក់ទងបានទេ ទូរស័ព្ទចូលមិនមានអ្នកទទួល តែបើតាមសមត្ថកិច្ចស្រុកបានឲ្យដឹងថា នៅចំណុចស្ពានដែលជាកន្លែងធ្លាប់លិចនោះ ទឹកបានហូរលិចលើផ្លូវជាតិមួយភ្លែតបានស្រកទៅវិញអស់ហើយដែរ ហើយចរាចរធម្មតាទេ មិនមានផលប៉ះពាល់ធ្ងន់៕ ឆ្លម សមុទ្រ


ចែករំលែក៖