ព័ត៌មានទាន់ហេតុការណ៍៖

វាយប្រហារដោយប្រើរណារម៉ាស៊ីនអារឈើយ៉ាងព្រៃផ្សៃនៅប្រទេសស្វុីស

ចែករំលែក៖

ជនវាយប្រហារម្នាក់បានប្រើប្រាស់ រណារម៉ាស៊ីនរអារឈើ សម្រុកចូលការិយាល័យធានារ៉ាប់រងរបស់ក្រុមហ៊ុន មួយស្ថិត នៅក្នុងស្រុក Schaffhuasen ប្រទេសស្វុីស កាលពីថ្ងៃទី២៤ ខែកក្កដា បណ្តាលឲ្យ មនុស្ស៥នាក់រងរបួស ហើយជនដៃដល់ក៏ រត់គេចខ្លួនបាត់ទៅ។

ប៉ូលិសស្វុីសបានប្រកាសបិទផ្លូវចេញចូលនៅក្នុងស្រុក Schaffhausen ដើម្បី ស្វែងរក ជនបង្កហេតុ។ ក្នុងចំណោមជន រងគ្រោះមានបុគ្គលិកក្រុមហ៊ុន២នាក់ និង អតិថិជន៣នាក់រងរបួស ។

សារព័ត៌មានរ៉យទ័របានផ្សាយថា ជនដ ៃដល់មានឈ្មោះ Franz Wrousis អាយុ៥១ ឆ្នាំ។ ប៉ូលិសនៅកន្លែងកើតហេតុបានឲ្យ ដឹងថា សកម្មភាពវាយប្រហារខាងលើមិនមែនជាសកម្មភាពវាយប្រហារភេរវកម្មនោះឡើយ អាចជាគំនុំដោយសារតែការ វាយប្រហារនោះសំដៅទៅលើក្រុមហ៊ុន ធានារ៉ាប់រងប៉ុណ្ណោះ។

មន្ត្រីប៉ូលិសស្វុីសបានប្រកាសរូបភាពជនល្មើសដើម្បីតាមចាប់ខ្លួន។ ជាមួយគ្នា នោះ បូលិសក៏បានស្នើដល់ពលរដ្ឋចៀសឲ្យឆ្ងាយពីជនខាងលើ ហើយផ្តល់ដំណឹង មកប៉ូលិស ដោយសារតែជនដៃដល់ខាងលើប្រព្រឹត្តបទល្មើស២លើកមកហើយពី បទប្រើប្រាស់អាវុធខុសច្បាប់។

បើទោះបីបែបណាក្តី ប៉ូលិសស្វុីសកំពុង បើកការស្រាវជ្រាវ ថាតើសកម្មភាពខាង លើ អាចជាប់ពាក់ព័ន្ធនឹងភេរវកម្មដែរឬទេ? ដោយសារតែក្រុមភេរវកម្មជាច្រើននៅក្នុងតំបន់អឺរ៉ុបបង្កើនការវាយប្រហារនៅតំបន់អឺរ៉ុប ដោយរូបភាពផ្សេងៗគ្នាធ្វើឲ្យកម្លាំងសន្តិសុខពិបាកក្នុងការទប់ ស្កាត់៕ ម៉ែវ សាធី


ចែករំលែក៖