ជប៉ុនបានបង្កើនការប្រុងប្រយ័ត្ន ក្រោយពេលទទួលបានព័ត៌មានថាទីក្រុងព្យុងយ៉ាងបានត្រៀមលក្ខណៈសាកល្បងមីស៊ីលចូលទៅកាន់ដែនសមុទ្រជប៉ុន។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ទីក្រុងព្យុងយ៉ាង ត្រៀមខ្លួនអនុវត្តការសាកល្បងមីស៊ីល ដើម្បីរំលឹក ខួបជ័យជម្នះ ដ៏សំខាន់មួយរបស់ខ្លួន ។អ្នកនាំពាក្យ ជាន់ខ្ពស់ របស់រដ្ឋាភិបាលជប៉ុន នៅថ្ងៃ ទី២៧ខែកក្កដា បានលើកឡើងថា រដ្ឋា ភិបាលជប៉ុនកំពុង យកចិត្តទុកដាក់យ៉ាង ខ្លាំង ចំពោះចលនា របស់ប្រទេសផ្ដាច់ ការកូរ៉េខាងជើង ពីការសាកល្បងមីស៊ីល។
លោក Yoshihide Suga ប្រធានខុទ្ទ កាល័យគណៈរដ្ឋមន្រ្តី បានថ្លែងនៅក្នុង សន្និសីទ សារព័ត៌មានមួយថា “យើង កំពុងប្រមូលផ្ដុំ និងវិភាគព័ត៌មានជាច្រើន ដូច្នេះយើងអាចឆ្លើយតប ទៅនឹងបញ្ហា ចុងក្រោយ ហើយកាតព្វកិច្ចដ៏សំខាន់បំផុត របស់រដ្ឋាភិបាលជប៉ុន គឺត្រូវធានាសុវត្ថិ ភាព និងការធានាដល់ប្រជាជនរបស់យើង ហើយយើងនឹងចាត់វិធានការ គ្រប់បែប យ៉ាងដើម្បីបញ្ចប់” ។
លោកក៏បានបញ្ជាក់ផងដែរថា ប្រទេស ជប៉ុន កំពុងចែករំលែកព័ត៌មាន ជាមួយសម្ពន្ធ មិត្តសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ចំពោះការដែល ប្រទេសផ្ដាច់ការកូរ៉េ ខាងជើង កំពុងរៀបចំពិធីរំលឹកខួប លើក ទី៦៤ឆ្នាំ នៃការទទួលបានជ័យជម្នះ សន្ដិ ភាពសង្គ្រាមកូរ៉េឆ្នាំ ១៩៥០-១៩៥៣ ដែល ត្រូវបានគេសង្ស័យថា របបផ្ដាច់ការអាច នឹងបង្កហេតុជាថ្មីទៀត ដោយការធ្វើតេស្ដមីស៊ីលផ្លោងឆ្លងទ្វីប ICBM ក្នុងថ្ងៃខួប នោះ។
ការបង្កើនកម្មវិធីអាវុធ គឺជាការចាំបាច់បំផុតរបស់កូរ៉េខាងជើង ដើម្បីការពារសន្តិ សុខក្នុងពេលដែល ប្រទេសទាំងពីរ កូរ៉េ ខាងជើង និងកូរ៉េខាងត្បូង មិនទាន់មាន សន្ធិសញ្ញាសន្តិភាពពេញលេញនៅឡើយ គឺស្ថិតនៅក្នុង សង្គ្រាមដដែល។ នៅពេល នេះកូរ៉េខាងជើង ត្រូវបានគេកំពុងស៊ើប អង្កេត នៅក្នុងអំឡុងពេលដែលប្រទេសនេះបានប្រារព្វខួប៦៤ឆ្នាំ នៃការបញ្ចប់ សង្គ្រាមនៅកូរ៉េដែល អាចនឹងមានសកម្ម ភាព សាកល្បងមីស៊ីល។ អាវុធរបស់ កូរ៉េខាងជើង មិនត្រឹមតែការពារជាតិ ប៉ុណ្ណោះ គឺជានិមត្តរូបតំណាងជាតិទៀត ផង៕ ម៉ែវ សាធី