ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកូនសិស្សលោកចាប់ប្រគល់ឲ្យសមត្ថកិច្ច ដោយតែជននោះបានផ្លោះរបងចូលទៅក្នុងវត្តលួចកង់បណ្តើរចេញបានបន្តិច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ នៅក្នុងវត្តស្រះចក សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ជនសង្ស័យឈ្មោះសុខ ជា ហៅខ្លឹង ភេទប្រុស អាយុ៣៣ ឆ្នាំ ស្នាក់ក្នុងអង្កការ ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈព្រះសង្ឃបានចូលសឹងអស់ ស្រាប់តែមានជនសង្ស័យម្នាក់បានផ្លោះរបងចូលក្នុងវត្ត ហើយបំណងលួចម៉ូតូតែដោយសារតែរបងវត្តចាក់សោ ទើបលួចកង់វិញ ព្រោះងាយស្រួល និងលើកផ្លោះរបង។ ខណៈកំពុងបណ្តើរចេញបានបន្តិច ស្រាប់តែបុរសម្នាក់ជាកូនសិស្សលោកឃើញទាន់ ក៏ចាប់រួចរាយការណ៍ទៅសមត្ថកិច្ចចុះមកឃាត់យកទៅសួនាំភ្លាមៗតែម្តង៕ សុខាសែនជ័យ