ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​​ហាយឡែនឌឺ បើក​បុក​ម៉ូតូ​មួយ​គ្រឿង​ នៅចំណោតអូរត្រាវ បណ្តាលឲ្យមនុស្ស​២​នាក់​រងរបួស​ធ្ងន់​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ នៅថ្ងៃទី៣១​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ វេលាម៉ោង​២១និង៤៥នាទី​ លើ​ផ្លូវ​ជាតិ​លេខ​​៤ ចន្លោះ​គីឡូម៉ែត្រ​ ២១៥ – ២១៦​​ ​នៅ​ចំណោទ​អូរត្រាវ​ ស្ថិតនៅ​ក្នុង​ភូមិ​១ សង្កាត់​លេខ​១ ក្រុង​/​ខេត្ត​ព្រះសីហនុ​ មានគ្រោះថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើង​ រវាង​ រថយន្ត​១គ្រឿង​ម៉ាក​ HIGHLANDER ពណ៌ ទឹកប្រា​ក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ ​2AM-0689 បើកបរ​ដោយ​ឈ្មោះ​ CHAU LUNG ភេទ​ ប្រុស​ អាយុ​ ២៤ឆ្នាំ​ ជនជាតិ​ ចិន​ មាន​ប័ណ្ណ​បើក​បរ​ខ្មែរ​ លេខB327906​​​​ មាន​សុពលភាព​ឆ្នាំ​២០២៦​ (មាន​កំរិត​ជាតិ​អាល់កុល​០,៦៨ml/L) មាន​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ​​​ ឆ្ពោះទៅ​ ភ្នំពេញ​ លុះដល់ចំណុច​ខាងលើ​បុក​នឹង​ម៉ូតូ​១គ្រឿង​ម៉ាក​ HONDA​ C១២៥ ពណ៌ ខ្មៅ គ្មានផ្លាកលេខ បើកបរ​ដោយ​ឈ្មោះ​ ពាង​ បូ​ ភេទ​ប្រុស​ អាយុ​ ២៥ឆ្នាំ​ មានអ្នករួមដំណើរ​ម្នាក់​ឈ្មោះ​ ពាង​ រ៉ូ​ ភេទ​ប្រុស​ អាយុ​ ១៨​ ឆ្នាំ​ អ្នក​ទាំង​ពីរ​មាន​មុខរបរ​ កម្មករ​រោងចក្រតំបន់ សេដ្ឋកិច្ច​ពិសេស​ ឃុំ​​បិតត្រាំ​ង ស្នាក់នៅ​ក្នុង​ភូមិ​១​ សង្កាត់​លេខ​១​ ក្រុង​/ខេត្ត​ព្រះសីហនុ​ មាន​ទិសដៅ​បញ្រ្ចាស់​គ្នា​​​​ ។ ​

គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​រងរបួស​​ធ្ងន់​ ចំនួន​២នាក់​​អ្នកបើកម៉ូតូ​ និង​ អ្នករួមដំណើរ​ បាន​សម្រាក​ព្យាបាល​នៅ​គ្លីនិក​មិត្តភាព​ ៨៨៨ ​។

​អ្នក​បើក​រថយន្ត​បាន​នាំ​ខ្លួន​មក​សាកសួរ​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​។

មធ្យោបាយ​ទាំង​សង​ខាង​ បាន​យកមក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ ដើម្បី​ដោះស្រាយ​បន្ត ៕ ឆ្លាម សមុទ្រ


ចែករំលែក៖