ខេត្តបន្ទាយមានជ័យៈ បុរសម្នាក់ជាមេជាងធ្វើផ្ទះ បានកំពុងធ្វើផ្ទះឱ្យកូនស្រាវខ្សែភ្លើងចំមុខដំណក៏ឆក់ស្លាប់។
ហេតុការណ៍កើតឡើងនៅថ្ងែទី៤ ខែសីហា ឆ្នាំ២០១៧ វាលាម៉ោង២និង១០នាទីរសៀល នៅភូមិស្តីក្រោម ឃុំគយម៉ែងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
បើតាមប្រភពព័ត៌មានពីនាយប៉ុស្ថិ៍នគរបាលឃុំគយមែងប្រាប់ថា ជនរងគ្រោះឈ្មោះ ភីវ ខ្នា ភេទប្រុស អាយុ54 ឆ្នាំ នៅភូមិស្តីក្រោម ឃុំគយម៉ែង ស្រុកមង្គលបូរី ។
មុនពេលកើតហេត ជនរងគ្រោះ បានតខ្សែភ្លើងពីផ្ទះដន្លងនៅក្បែរនោះ ដើម្បីយកមកឈូសឈើធ្វើផ្ទះ ។ ទន្ទឹមនោះជនរងគ្រោះមិនបានដកឌុយភ្លើងចេញនោះទេ ហើយកំពុងស្រាវខ្សែក៏ប៉ះមុខដំណខ្សែភ្លើងដាច់រលាត់ក៏បណ្តាលឱ្យឆក់ជនរងគ្រោះ បង្កឱ្យមានការភ្ញាក់ផ្អើលឆោឡោដល់កូនជាងនិងប្រជាពលរដ្ឋ ។
ជនរងគ្រោះបន្ទាប់មកត្រូវបានគេដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យមង្គលបុរី តែដល់មន្ទីរពេទ្យគ្រូពេទ្យពិនិត្យជនរងគ្រោះប្រាប់ថាស្លាប់ហើយ៕ សំ វិច្ឆិកា