ចិនជាប្រទេសដែលមានបច្ចេកវិទ្យា អាវុធទាន់សម័យមិនចាញ់ប្រទេសមហា អំណាចឡើយ បើទោះបីចិន ដើរក្រោយ ប្រទេសមហាអំណាចអាវុធអាមេរិកនិង រុស្ស៊ីដល់ទៅជាង ២០ឆ្នាំក្តី។
តាមសារព័ត៌មាន National Interest បានឲ្យដឹងថា ដើម្បីដើរទាន់ រុស្ស៊ីនិង អាមេរិក លើវិស័យបច្ចេកវិទ្យាយោធា ចិន បានធ្វើសកម្មភាពចារកិច្ចដោយជោគជ័យនៅក្រៅប្រទេស ក្នុងការថតចម្លងបច្ចេកវិទ្យាអាវុធពីប្រទេសមហាអំណាច។ ទាំងនោះមិនមែនប្រទេសណាក៏អាចធ្វើបានឡើយ បើមិនមានសមត្ថភាពគ្រប់គ្រាន់ប្រទេសនោះ។ ក្រុមអ្នកឯកទេសបញ្ជាក់ថា អាវុធ ៥ប្រភេទ ជាមូលដ្ឋានគ្រឹះ ធ្វើឲ្យទាហាន ចិន ក្លាយជាមហាអំណាចយោធា ក្នុង តំបន់និងលើពិភពលោក។
១-យន្តហោះចម្បាំង J-7ឆ្នាំ១៩៦១
នៅក្នុងការខិតខំដើម្បីបញ្ចប់ភាពតានតឹង សហភាពសូវៀតបានសម្រេចផ្តល់ គម្រោងនិងសម្ភារ ក៏ដូចជាលិខិតអនុញ្ញាត ឲ្យចិនផលិតយន្តហោះចម្បាំង Mig-21 ដ៏ទំនើប។ សកម្មភាពខាងលើ របស់ទីក្រុង មូស្គូគឺដើម្បី បញ្ចប់គម្លាតវិវាទ និងបង្កើន កិច្ចសហប្រតិបត្តិការយោធារបស់ប្រទេសទាំង២ចិន-រុស្ស៊ី។
ប៉ុន្តែសកម្មភាពរបស់ទីក្រុងមូស្គូ មិន មានប្រសិទ្ធិភាពនោះឡើយ ភាពតានតឹងរវាងចិននឹងរុស្ស៊ីនៅតែបន្តស្ទើរតែផ្ទុះសង្គ្រាម នៅអំឡុងឆ្នាំ ១៩៦០។ គម្រោងអាវុធ ដែល ទីក្រុងមូស្គូបានប្រគល់ឲ្យទីក្រុងប៉េកាំងនោះ ចិន បានបង្ហាញពីភាពឆ្លាតវៃរបស់ខ្លួននៅក្នុងការ ច្នៃ ផលិតយន្តហោះចម្បាំងដោយខ្លួនឯងដោយផលិតបានយន្តហោះប្រភេទJ-7 ដែលមានសមត្ថភាពមិនចាញ់យន្តហោះចម្បាំង Mig-21 នោះឡើយ ។ មិនត្រឹមតែប៉ុណ្ណោះចិនក៏បានអភិវឌ្ឍយន្តហោះចម្បាំងដោយបចេ្ចកវិទ្យាខ្លួនឯង ដោយជោគជ័យទៀតផង។
ក្រោយមក ចិន ក៏បានផលិតយន្តហោះចម្បាំងប្រភេទF-7 លក់ចេញទៅក្រៅ ប្រទេស ប្រជែងជាមួយយន្តហោះចម្បាំង MiG-21 ។ ចិនបានលក់យន្តហោះប្រភេទនេះទៅឲ្យអាមេរិក ដើម្បីជួយដល់ទាហាន អាកាសអាមេរិក ក្នុងការហ្វឹកហាត់ ធ្វើសង្គ្រាម ជាមួយសហភាពសូវៀត។
២-យន្តហោះចម្បាំង J-11
ក្រោយពេលសហភាពសូវៀតដួលរលំ រុស្ស៊ីត្រូវការអតិថជនយ៉ាងខ្លាំងដើម្បីជួយដល់វិស័យឧស្សាហកម្ម សព្វាវុធរបស់ ខ្លួន។ នៅពេលនោះ ចិន កំពុងត្រូវការ បច្ចេកវិទ្យាអាវុធ ក្រោយពេលដែល អាមេរិកនិងអឺរ៉ុប បានសម្រេចដាក់ទណ្ឌ កម្មលើរុស្ស៊ីនៅឆ្នាំ១៩៨៩។
នៅឆ្នាំ១៩៩០ ទីក្រុងមូស្គូនិងទីក្រុង ប៉េកាំង បានសម្រេចព្រមព្រៀងលក់-ទិញអាវុធជាទ្រង់ទ្រាយធំ ក្នុងនោះមាន ទាំងការលក់អាវុធនិង បច្ចេកវិទ្យាអាវុធ ហើយផ្តល់លិខិតអនុញ្ញាត ឲ្យចិន ផលិតតាមគំរូ របស់រុស្ស៊ីទៀតផងនូវយន្ត ហោះ Su-27។ នៅពេលនោះចិន គឺជាប្រទេសទីមួយ ដែល មានយន្ត ហោះខាងលើក្រៅពីរុស្ស៊ី។ នៅក្នុងអំឡុង ឆ្នាំ១៩៩២-២០០០ រុស្ស៊ីបានលក់យន្ត ហោះ ខាងលើ ឲ្យចិនមានតម្លៃពី៣០-៤០លានដុល្លារក្នុងមួយគ្រឿង។
ប៉ុន្តែនៅឆ្នាំ១៩៩៥ ទីក្រុងប៉េកាំង ទទួលបានលិខិតផលិត និងដំឡើង យន្ត ហោះSu -27នៅក្នុងប្រទេសចិនផ្ទាល់។ ភាគីទាំងពីរបានចុះកិច្ច ព្រមព្រៀងមាន តម្លៃដល់ទៅ២,៥ពាន់លានដុល្លារ អនុ ញ្ញាតឲ្យចិន ផលិតយន្តហោះ ចម្បាំង Su-27 ចំនួន២០០គ្រឿង ដែលចិនបានដាក់ ឈ្មោះថា J-11។
ក្រោយពេលដែលចិនផលិតបាន ១០០គ្រឿង នៅឆ្នាំ២០០៤ ចិនក៏បាន សម្រេច លុបចោលកិច្ចព្រមព្រៀង ដោយចាត់ទុកថា យន្តហោះខាងលើ មិនអាចបំពេញតាមតម្រូវការ របស់ ទាហានចិនបានឡើយ គឺហួសសម័យ។ ៣ឆ្នាំក្រោយមកចិន បានផលិតយន្តហោះ ចម្បាំងប្រភេទJ-11B ដែលប្រើប្រាស់ សម្ភារ៩០ភាគរយក្នុងស្រុក។
ជាមួយគ្នានោះ បច្ចេកវិទ្យាមីស៊ីល S-300 ក៏ត្រូវបានព្រមព្រៀងគ្នា រវាងចិន នឹងរុស្ស៊ីផងដែរ ប៉ុន្តែរុស្ស៊ីមានការប្រុង ប្រយ័ត្ន ពេលប្រគល់ទៅឲ្យចិន។
៣-យន្តហោះចម្បាំង បំបាំងកាយ J-31
នៅពេលដែលចិន មានបច្ចេកវិទ្យា ផលិតយន្តហោះចម្បាំងហើយ ចិនបន្ត អភិវឌ្ឍផលិត យន្តហោះ J-31 មាន សមត្ថភាពបំបាំងកាយ ។ យន្តហោះ ខាងលើ ដូចទៅនឹងយន្តហោះ F-35 របស់រុស្ស៊ីដែរ។ មិនតែប៉ុណ្ណោះចិន បានក្លាយជាគូប្រជែងទីផ្សារយន្តហោះជាមួយ F-35 នៅលើពិភពលោក។
៤-យន្តហោះគ្មានមនុស្សបើក
នៅឆ្នាំ២០១០ ចិន មិនទាន់អាចដើរ ទាន់អាមេរិកនៅក្នុងបច្ចេកវិទ្យា ផលិតយន្ត ហោះគ្មានមនុស្សបើក UAV នៅឡើយ ទេ។ ប៉ុន្តែប៉ុន្មានឆ្នាំក្រោយមកចិនក៏បានដើរទាន់អាមេរិកផលិត ហើយយន្តហោះ UAV មានសមត្ថភាពខ្ពស់ ប្រជែង ជាមួយទីក្រុងវ៉ាស៊ីនតោននៅលើទីផ្សារអាវុធពិភពលោក។
នៅពេលនោះ ក្រុមចារកិច្ចអាមេរិក បានបញ្ជាក់ថា ក្រុមហែកឃើរចិន បាន លួចយកបច្ចេកវិទ្យា របស់អាមេរិក ក្នុង ការផលិត យន្តហោះ UAV ។ យន្តហោះ គ្មានមនុស្សបើករបស់ចិន មានសមត្ថភាព តាមដាននិងវាយប្រហារ មិនចាញ់យន្តហោះគ្មានមនុស្សបើករបស់អាមេរិកឡើយ។
៥-បច្ចេកវិទ្យា ធ្វើសង្គ្រាមពេលយប់
នៅចុងឆ្នាំ ១៩៧០ កម្លាំងទាហាន អាមេរិក បានផលិតសម្ភារ ដើម្បីអាចមើល ឃើញនៅពេលយប់ ហើយបំពាក់ដល់ កម្លាំងទាហាន អាមេរិក រថក្រោះ យន្ត ហោះចម្បាំង អាចធ្វើសង្គ្រាមនៅពេលយប់ ដូចជាពេលថ្ងៃដែរ។
ក្រោយមក ចិនក៏មានបច្ចេកវិទ្យាផលិតឧបករណ៍សម្រាប់មើលនៅពេលយបដែរ ។ បច្ចេកវិទ្យាទាំងនោះត្រូវបានអាមេរិកចោទប្រកាន់ថាចិនលួចពីអាមេរិក តាមរយៈ អ្នកជំនួញ ដើម្បីទិញយកបច្ចកវិទ្យាទាំង នោះ។
គេអាចនិយាយបានថា ចិនគឺជាប្រទេស ដែលមានសមត្ថភាពខ្ពស់លើបច្ចេកវិទ្យាអាវុធ ក៏ដូចជាដែនអវកាសអ្វីដែលប្រទេសមហាអំណាចធ្វើបានចិនក៏អាចធ្វើបានដូចគ្នា ។ ការចម្លងបច្ចេកវិទ្យា មិនមែនជារឿង ងាយស្រួលនោះឡើយ ទាល់តែប្រទេស នោះ មានសមត្ថភាពខ្ពស់ ទើបអាចផលិត បាន។
កន្លងមកអីុរ៉ង់ ក៏បានប្រកាស់ថតចម្លងបច្ចេកវិទ្យាយន្តហោះគ្មានមនុស្សបើករបស់អាមេរិកដោយជោគជ័យផងដែរ នៅពេល ដែលអីុរ៉ង់ ចាប់បានយន្តហោះអាមេរិក នៅលើទឹកដីអីុរ៉ង់ ។ អាមេរិកក៏មិនអាច ថ្កោលទោសអីុរ៉ង់បានដែរ ពីការថតចម្លង នេះ៕ ម៉ែវ សាធី