ព័ត៌មានទាន់ហេតុការណ៍៖

Southamptonទិញខ្សែបម្រើ Mario Lemina ក្នុងតម្លៃកំណត់ត្រាមួយ

ចែករំលែក៖

ក្រុម Southamptonបានទិញខ្សែបម្រើ Mario Lemina ពីក្រុមសេះបង្កង់Juventus ក្នុងតម្លៃ១៨,១លានផោនដែលកំណត់ត្រាមួយមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តរបស់ក្លិប។

ខ្សែបម្រើអន្តរជាតិហ្គាបុង បង្ហាញខ្លួន៤២លើកក្នុងរយៈពេល២រដូវកាលឲ្យក្រុមជើងឯកលីគកំពូលអ៊ីតាលីរដូវកាលមុន បន្ទាប់ពីផ្លាស់ចេញពី Marwseille ក្នុងឆ្នាំ២០១៥ ។

កីឡាករវ័យ២៣ឆ្នាំ Mario Leminaបានចុះហត្ថលេខាលេងឲ្យ ក្រុមSouthampton នៅក្នុងក្របខណ្ឌកំពូលរបស់អង់គ្លេសរយៈពេល៥ឆ្នាំ។ គាត់បានក្លាយទៅជាកីឡាករថ្លៃជាងគេបំផុតនៅក្នុង ប្រវត្តិសាស្រ្តក្លិបSouthampton ខណៈកំណត់ត្រាចាស់គឺកីឡាករ Sofiane Boufal ដែលក្លិបបានទិញពីក្រុមបារាំងLille ក្នុងតម្លៃ១៦លានផោន កាលពីឆ្នាំ២០១៦ ៕ ដេវីត


ចែករំលែក៖