ព័ត៌មានទាន់ហេតុការណ៍៖

កីឡាកទាញព្រ័ត្រកម្ពុជាចេញដំណើរទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកអាស៊ីនៅសិង្ហបុរី

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា បានផ្តល់ឱកាស ឲ្យសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានដឹងនាំអត្តពលិក របស់ខ្លួន ចេញទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាទាញព្រ័ត្រជើងឯកអាស៊ី លើកទី៩ នៅប្រទេសសិង្ហបុរី ប៉ុន្តែកម្ពុជាគឺលើកទី១ ។ នេះតាមការបញ្ជាក់ពី លោក មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ប្រាប់ឲ្យ ក្នុងជំនួបសំណេះសំណាល កាលពីរសៀលថ្ងៃទី៩ ខែសីហាឆ្នាំ២០១៧ នៅទីស្នាក់ការ គនៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ។

តាមរបាយការន៍ របស់ លោកស្រី ប្រាក់ សម្ផស្ស អគ្គលេខាំធិការ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានឲ្យដឹងថា ចំពោះការចេញដំណើររបស់អត្តពលិក ខ្លួន ទទួលបានជ្រុំជ្រែងពីក្រសួងអប់រំយុវជននិងកកកីឡា និង ដៃគូឯកមួយចំនួន ព្រមទាំងបានប្រកួតសាកល្បងពីរបីលើក ក្នុងគោលបំណង ប្រមូលថវិកា សម្រាប់ការចំណាញ ថ្លៃសំបុត្រ យន្តហោះ និង ការស្នាក់នៅ ។

លោកស្រីអគ្គលេខាធិកា បានឲ្យដឹងថា កីឡាករទាញព្រ័ត្រកម្ពុជា ១០នាក់ គឺកីឡាករ ងួន ដូ. គង់ សុភាព .ម៉ៅ វុធា .ឌួង មាសបញ្ញា .សុខ រតនៈ .ជួន វៃ. យ៉ាន់ ដាម .គុណ ណារ៉ាក់ .សូ រ៉ាន់ឌីណា និងកីឡាករ ទឹម សាមឌី ពួកគេបានចាក់ចេញ ពីប្រទេសកម្ពុជាឆ្ពោះទៅ ប្រទេសសិង្ហបុរី កន្លែងបារពពិធី ប្រកួតកីឡាទាញព័ត្រជើងឯកអាស៊ីចាប់ពីថៃ្ង ទី១១ ដល់ថៃ្ង ទី១២ ខែសីហា ឆ្នាំ២០១៧នេះ ។

អ្នកស្រីបានបន្តថា ព្រឹត្តិការណ៍ប្រកួតកីឡាទាញព្រ័ត្រជើងឯកអាស៊ីលើកទី៩នេះ មានប្រទេសចូលរួមចំនួន៧ប្រទេស ដូចជា ប្រទេសម៉ាឡេស៊ី ព្រុយណេដារ៉ូសាឡឹម នេប៉ាល់ ចិនតៃប៉ិក សាធារណៈប្រជាម៉ាណិតចិន សិង្ហបុរី និងកម្ពុជា។

លោកមាស សារិន ប្រធានប្រតិភូ និងជា ប្រធានសហព័ន្ធផងនោះ មានប្រសាសន៍ថា ការប្រកួតនេះ គេតម្រូវឲ្យថ្លឹងទម្ងន់៨នាក់ក្នុងចំណោមកីឡាករ១០នាក់ធ្វើយ៉ាងឲ្យស្មើនិងទម្ងន់៦៤០គីឡូក្រាម ដោយឡែកកីឡាករ២នាក់ទៀត គឺបម្រុង។

ការប្រកួតនេះចែកជា២ពូល គឺពូលAមាន៣ក្រុមនិងពូល Bមាន៤ក្រុម ។ ចំពោះវត្តមានចូលរួមលើកទី១របស់កីឡាករទាញព្រ័ត្រកម្ពុជាខាងលើ ក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកអាស៊ី ដើម្បីដកស្រងបទពិសោធន៍ បច្ចេកទេស នឹងរៀនសូត្រពីរបៀបរៀបចំការប្រកួតនេះសម្រាប់នាំយកគំរូថ្មីៗ យកមករៀបចំនៅកម្ពុជា។

លោក ប្រធានសហព័ន្ធបន្តថា គោលដៅរំពឹងឈ្នះ ជើងឯកគឺជារឿងពិបាកមួយសម្រាប់កម្ពុជាពីព្រោះប្រទេសដែលចូលរួមគឺសុទ្ធតែប្រទេសជើងខ្លាំងផ្នែកកីឡានេះ។សម្រាប់កីឡាករកម្ពុជាវិញគឺ គ្រាន់តែដើម្បីទៅក្រេបជញ្ជក់បទពិសោធន៍ និងស្វែងយល់ពីរបៀបនៃការរៀបចំព្រឹត្តិការណ៍ធំៗប្រចាំតំបន់៕ សារីម


ចែករំលែក៖