ខេត្តតាកែវ៖ ស្ថានីយប្រេងឥន្ធនៈ និងឃ្លាំងលក់ដែកមួយកន្លែង ដែលស្ថិតនៅតាមបណ្តោផ្លូវជាតិ លេខ ១២៩ ស្ថិតក្នុង ភូមិពន្សាំង ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលកំពុងដំណើរការលក់ដោយគ្មានច្បាប់សពថ្ងៃនេះ កាលពីពេលថ្មីៗនេះ ត្រូវបានលោកអភិបាលស្រុកព្រៃកប្បាសចេញលិខិតផ្អាកការសាងសង់ ដើម្បីធ្វើលិខិតបែបរដ្ឋបាលឲ្យបានត្រឹមត្រូវសិន តែត្រូវបានម្ចាស់ ស្ថានីយប្រេងឥន្ធៈ និងឃ្លាំងលក់ដែក គឺ លោក ជាង ឡុង ដែលជាម្ខាស់ហែកលិខិតនោះចោល។
សេចក្តីរាយការណ៍បានឲ្យដឹងថា ម្ចាស់ស្ថាននីយប្រេង និងឃ្លាំងលក់ដែកខាងលើនេះ ជារបស់លោក ជាង ឡុង មានមុខងារជាទាហ៊ាន តែមិនដឹងនៅអង្គភាពណានេះទេ គ្រាន់តែដឹងថាសពថ្ងៃនេះលោក ជាង ឡុង បាននឹងកំពុងប្រើអំណាចគ្រប់ដណ្តប់លើអាជ្ញាធរ ដោយពុំមានញញើតបន្តិចសោះឡើយ ដូចជាពេលថ្មីនេះ នៅពេលដែលលោកអ៊ិត សារ អភិបាលស្រុកព្រៃកប្បាសបានចេញលិខិតផ្អាកការសាងសង់ដើម្បីឲ្យម្ចាស់ ទៅសុំច្បាប់តាមបែបបទរដ្ឋបាលឲ្យរួចរាល់សិន ចាំដំណើរការបន្តរទៀត តែត្រូវបានម្ចាស់ស្ថានីយប្រេង និងឃ្លាំងលក់ដែកគ្មានច្បាប់នេះហែកលិខិតនោះចោលតែម្តង។
លោក អ៊ិត សារ អភិបាលស្រុកព្រៃកប្បាស បានឲ្យដឹងថា លោកពិតជាបានចេញលិខិតឲ្យម្ចាស់ស្ថានីយប្រេង និងឃ្លាំងលក់ដែកខាងលើនេះផ្អាកការសាងសង់ដើម្បីឲ្យម្ចាស់ទៅធ្វើច្បាប់ឲ្យបានត្រឹមត្រូវពិតមែន តែត្រូវបានម្ចាស់ស្ថានីយប្រេងខាងលើហែកចោលដោយគ្មានមូលហេតុ ប៉ុន្តែទោះជាយ៉ាងនោះក្តីលោកបានរាយការណ៍ទៅខាងលើរួចហើយ ។ ចំណែកលោក ផេង វុទ្ធ ប្រធានមន្ទីរ៉ែ និងថាមពលខេត្តតាកែវ បានឲ្យដឹងថា លោកនិងចុះទៅពិនិត្រស្ថានីយប្រេងនេះជាក់ស្តែង តែរហូតមកទល់ពេលនេះ លោកមិនទាន់បានទទួលបានព័ត៌មានរឿងស្ថានីយប្រេង និងឃ្លាំងអត់ច្បាប់របស់ទាហ៊ាន ខាងលើនេះទេ៕ ភ្នំដា