ខេត្តបាត់ដំបង៖ លោកអើយលោកចាស់ហើយមិនព្រមចាស់ បែរជាមានតណ្ហារុករោលនិងថោកទាបអសីលធម៍ បាបនរកបំផុត ខណះល្មោភកាម រំលោភក្មេងស្រីអាយុ៩ឆ្នាំ ប្រហែល២០ដងហើយ ទើបបែកធ្លាយ និងក៏ជាបាបកម្ម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះជនសង្ស័យ ភូមិឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង។
សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា៖ តាល្មោភកាមខាងលើ មានឈ្មោះ ទិន តិប អាយុ៥៩ឆ្នាំ មុខរបរធ្វើស្រែ បានធ្វើសកម្មភាពលួងលោមជនរងគ្រោះ ឈ្មោះ វ.ប.ម អាយុ៩ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុ ជាមួយគ្នា ឡើងទៅមើលទូរទស្សន៍នៅផ្ទះរបស់ខ្លួន ហើយក៏បង្ខំរួមភេទតាមរយះដាក់បញ្ចូល(ចូលបានត្រឹមចុងលឹង្គតិចៗ)។ ក្រោយមកត្រូវបានឈ្មោះ សែម សូត ភេទស្រី អាយុប្រហែលជាង២០ឆ្នាំ ដែលត្រូវជាជីដូនមួយ របស់ក្មេងរងគ្រោះ មានការសង្ស័យ ក៏បានលួងសួរនាំ ទើបក្មេងរងគ្រោះនិយាយប្រាប់ថា បានដេកជាមួយតានោះ ប្រហែល២០ដងរួចមកហើយៗ ជនសង្ស័យបានសារភាពថា ខ្លួនពិតជា បានប្រព្រឹត្តពិតមែន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាលស្រុកបាណន់ ធ្វើការឃាត់ខ្លួន សួនាំតាមបណ្តឹងអាណាព្យាបាលកុមាររងគ្រោះ និងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការពីបទ រួមភេទជាមួយអនីតិជន អនុវត្តបន្តតាមនីតិវិធី៕ សហការី