នៅពេលនេះប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំបានគំរាមវាយប្រហារកូរ៉េខាងជើង ប្រសិនបើប្រទេសនេះមានសកម្មភាពឌឺដងបន្ថែមទៀតនោះ។ ចំណែក មេដឹកនាំកូរ៉ខាងជើង គីម ជុងអ៊ុនវិញក៏ បានឡើងគម្រោងវាយប្រហារទៅលើទី តាំងអាមេរិកនៅលើកោះ Gaum ប្រសិនបើអាមេរិកវាយប្រហារកូរ៉េខាងជើងមែននោះ។
ក្រោយការដំឡើងសាច់ដុំដាក់គ្នា មាន សំណួរជាច្រើនបានចោទសួរថា តើកូរ៉េខាងជើងអាចប្រើប្រាស់គ្រាប់បែកបរមាណូដែរឬទេ បើមានសង្គ្រាមកើតឡើង? តាមការវាយតម្លៃនៅពេលនេះកូរ៉េខាងជើងមាន ក្បាលគ្រាប់បរមាណូជាច្រើនគ្រាប់និង កាំជ្រួចមីស៊ីលដែលអាច បំពាក់ក្បាល គ្រាប់បរមាណូ បាញ់ដល់គោលដៅនៅកូរ៉េ ខាងត្បូង ជប៉ុន និងអាមេរិក។
ដូចយុទ្ធសាស្ត្រកន្លងមក កូរ៉េខាងជើង នឹងបើកការវាយប្រហារ ដោយបាញ់មីស៊ីល ទៅលើ ទីតាំងនានារបស់កូរ៉េខាងត្បូងនៅជាប់ព្រំដែន។ កូរ៉េខាងជើងមានកម្លាំង រថក្រោះនិងកាំភ្លើងធំច្រើនបំផុតនៅលើ ពិភពលោក ដោយមានកាំភ្លើងធំរហូតដល់ ជាង១មុឺនគ្រឿង ហើយភាគច្រើនកាំភ្លើងធំនិងរថក្រោះបានដាក់នៅតាមព្រំដែន ជាប់កូរ៉េខាងត្បូង អាចវាយប្រហារទីក្រុងសេអ៊ូលបានគ្រប់ពេល ដោយទីក្រុង សេអ៊ូលនៅមិនឆ្ងាយប៉ុន្មានពីព្រំដែននោះឡើយ។
ជាមួយនឹងកម្លាំងរថក្រោះនិងកាំភ្លើងធំនៅលើភ្នំកូរ៉េខាងជើងអាចធ្វើការវាយ ប្រហារ ដោយមិនឲ្យដឹងជាមុន។ សកម្មភាពបែបនោះគឺជាផលលំបាកសម្រាប់ទាហានអាមេរិក និងកូរ៉េខាងត្បូងក្នុងការតដៃវិញ។ ចំពោះកូរ៉េខាងជើង កាំភ្លើងធំនិងមីស៊ីលបានត្រៀមលក្ខណៈរួចរាល់នៅតាមព្រំដែន ដោយអាចបាញ់កម្ទេចយន្តហោះចម្បាំងបានគ្រប់ពេល។
កម្លាំងទាហានពិសេសរបស់កូរ៉េខាងជើង នឹងប្រើប្រាស់ផ្លូវក្រោមដីនៅតាម ព្រំដែនសម្រាប់វាយប្រហារកូរ៉េខាងត្បូង រួមទាំងនាវាមុជទឹកផងដែរ។ ជាមួយគ្នា នេះកូរ៉េខាងជើងអាចប្រើប្រាស់អាវុធគីមីសាស្ត្រ នៅពេលចាំបាច់សម្រាប់ប្រឆាំង កូរ៉េខាងត្បូង។
កូរ៉េខាងជើង ក៏បានតាមដានសកម្មភាពរបស់កូរ៉េខាងត្បូង ដើម្បីកំណត់គោលដៅ វាយប្រហារ បើមានសង្គ្រាមកើតឡើង។ កូរ៉េខាងត្បូងបាន បញ្ជាក់ថា កូរ៉េខាងជើងមានកម្លាំងទាហានពិសេសរហូតដល់ទៅ ២សែននាក់ បានឆ្លងកាត់ការហ្វឹកហាត់ សម្រាប់វាយឆ្មក់ ។
ចំណែកទាហានអាមេរិកនៅកូរ៉េខាង ត្បូងវិញ នឹងមានប្រៀបដោយអាចកម្ទេច ទីតាំងការពារដែនអាកាសរបស់កូរ៉េខាងជើង ក៏ដូចជារារំាង កម្លាំងរថក្រោះនិងកាំភ្លើងធំរុលទៅមុខចូលក្នុងទឹកដីកូរ៉េខាង ត្បូង។ កម្លាំងទាហានអាកាសអាមេរិកអាច នឹងកម្ទេចផ្លូវថ្នល់កាត់ផ្តាច់ការធ្វើដំណើរឆ្ពោះទៅមុខក៏ដូចជា ជួយអន្តរាគមន៍ពី ក្រោយ។
អ្វីដែលអាចជួយឲ្យកូរ៉េខាងត្បូងយកឈ្នះក្នុងសង្គ្រាម ជាមួយកូរ៉េខាងជើងនោះ គឺសេដ្ឋកិច្ច ហើយពេលមានសង្គ្រាមអាមេរិកធ្លាប់បានប្រកាសថា អ្នកដែលចូលរួមធ្វើ សង្គ្រាមនៅកូរ៉េខាងជើង ឬកម្លាំងទាហាន កូរ៉េខាងជើងបើ រត់ចោលជួរមកចូលជា មួយកូរ៉េខាងត្បូងនោះ នឹងទទួលបានប្រាក់រង្វាន់ក៏ដូចជាការយកចិត្តទុកដាក់ខ្ពស់។ បច្ចុប្បន្នកម្លាំងទាហានកូរ៉េខាងជើង កំពុង ប្រឈមនឹងបញ្ហាស្បៀងអាហារ និងមាន ជីវភាពក្រីក្រ ការចុះចូលជាមួយកូរ៉េខាង ត្បូង គឺអាចកើតឡើងបើមានសង្គ្រាម នោះ។
តាមសារព័ត៌មាន Business Indider បានផ្សាយថា រដ្ឋាភិបាលកូរ៉េខាងត្បូងនិងអាមេរិក មានបំណងរារាំងកូរ៉េខាងជើង ច្រើនជាងការផ្តួលរំលំមេដឹកនាំប្រទេសនេះ ។ តាមការស្រាវជ្រាវ របស់ក្រុមហ៊ុន RAND កាលពីឆ្នាំ២០១៣ ប្រាក់ចំណាយ សម្រាប់ឯកភាពជាតិ គឺក្រោយពេលផ្តួល រំលំមេដឹកនាំកូរ៉េខាងជើង គឺត្រូវចំណាយ រហូតដល់ទៅ២.០០០ពាន់លានដុល្លារ គឺជាប្រាក់ចំណាយទៅលើការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធនិងស្បៀងអាហារ សម្រាប់ពលរដ្ឋកូរ៉េខាងជើង។ ចំណុច ទាំងនោះហើយ ទើបអាមេរិកនិងកូរ៉េ ខាងត្បូង ចេះតែរក្សាការអត់ធ្មត់ មិនចង់ បង្រួបបង្រួម កូរ៉េទាំងពីរនៅពេលនេះ ឡើយ ។
ក្រុមអ្នកវិភាគលើកឡើងថា នៅពេល សង្គ្រាមកើតឡើង អ្នកដែលយកឈ្នះនោះគឺអាមេរិកនិងកូរ៉េខាងត្បូង ដោយពេល កូរ៉េខាងត្បូងបានត្រៀមរួចរាល់ហើយក្នុងការទប់ស្កាត់មីស៊ីលកូរ៉េខាងជើង តាមរយៈ ការ ដាក់ប្រព័ន្ធមីស៊ីលការពារ វាយស្ទាក់ THAAD ដែលអាចកម្ទេចមីស៊ីល របស់ កូរ៉េខាងជើងបានគ្រប់ពេល មិនឲ្យហោះ ចូល ទឹកដីកូរ៉េខាងត្បូងនោះឡើយ។ ក៏ប៉ុន្តែ អាមេរិកនិងកូរ៉េខាងត្បូង មិនយក ឈ្នះឬ ផ្តួលរំលំមេដឹកនាំប្រទេសនេះនោះឡើយ ដោយត្រូវចំណាយជាច្រើនទៀត ហើយកូរ៉េ ខាងជើង មិនមានធនធានធម្ម ជាតិគ្រប់ គ្រាន់សម្រាប់អភិវឌ្ឍប្រទេស ជាតិឡើយ ។
កត្តាទាំងនោះហើយ ទើប អាមេរិកនិង កូរ៉េ ខាងត្បូង គ្រាន់តែទប់ទល់ប៉ុណ្ណោះ មិន ចង់យកឈ្នះដោយប្រើកម្លាំងឡើយនាំឲ្យខូចខាតច្រើន ។ ចំណុចសំខាន់បំផុត របស់កូរ៉េខាងត្បូងនិងអាមេរិក គឺ ជំរុញឲ្យមានការបះបោរនៅក្នុងប្រទេសផ្តួលរំលំ មេដឹកនាំ ដោយពលរដ្ឋកូរ៉េខាងជើងផ្ទាល់ គឺជួយកាត់បន្ថយការខូចខាត និងត្រូវ ចំណាយតិចពេល បង្រួបបង្រួមជាតិនោះ។ មួយវិញទៀតកូរ៉េខាងត្បូង ក៏មិនចាំបាច់ ចំណាយប្រាក់ច្រើនសម្រាប់ធ្វើសង្គ្រាមនោះដែរគឺទុកប្រាក់ទាំងនោះជួយដល់ពល រដ្ឋ ឬទាហានកូរ៉េខាងជើង ដែលចាកចេញ ពីប្រទេស ឬក្រោកឈរឡើង ប្រឆាំងនឹង រដ្ឋាភិបាលលោកគីម ជុងអ៊ុន។
ទាំងនោះគឺជាយុទ្ធសាស្ត្រ ល្អបំផុត របស់ កូរ៉េខាងត្បូង ទើបប្រទេសនេះ មិន បើក ការវាយប្រហារទៅលើកូរ៉េខាងជើង ហើយក៏មិនព្រមចុះសន្ធិសញ្ញាសន្តិភាពជាមួយ កូរ៉េខាងជើងផងដែរ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ដែល ពាក់ព័ន្ធនឹងកូរ៉េខាងជើងនោះ តាមការ លើកឡើង របស់មន្រ្តីការពារជាតិកូរ៉េខាងត្បូង បានឲ្យដឹងថា ប្រទេស ផ្ដាច់ការកូរ៉េ ខាងជើង ហាក់ដូចជាបាន បញ្ចប់ការរៀបចំសម្រាប់ការធ្វើតេស្ត នុយក្លេអ៊ែរមួយ ផ្សេងទៀតនិង កំពុងរង់ចាំការសម្រេចចុងក្រោយពីមេដឹកនាំផ្ដាច់ការលោក គីម ជុងអ៊ុន ដើម្បីឈានដល់ប្រតិ បតិ្តការធ្វើ តេស្ដតែម្ដង នេះបើយោងតាមការ ចុះ ផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុន ហាប់។
មន្រ្តីការពារជាតិកូរ៉េខាងត្បូង បាន លើកឡើងក្នុងលក្ខខណ្ឌ សុំមិនបញ្ចេញ ឈ្មោះ ឲ្យដឹងថា ខ្លួនបានវាយតម្លៃថា ប្រទេសកូរ៉េខាងជើង មានសមត្ថភាព អាចធ្វើតេស្តអាវុធនុយក្លេអ៊ែរ ក្នុងរយៈ ពេលតែប៉ុន្មានម៉ោង ប៉ុណ្ណោះ បន្ទាប់ពី ការបញ្ជាពីមេដឹកនាំរបស់ ខ្លួនលោក គីម ជុងអ៊ុន “យើងកំពុងឃ្លាំ មើលយ៉ាងជិតស្និទ្ធ លើរោងចក្រនុយក្លេអ៊ែរ របស់ប្រទេស កូរ៉េខាងជើង ដែលពាក់ព័ន្ធនឹងការរួម បញ្ចូលគ្នា ជាមួយទ្រព្យ សកម្មសហរដ្ឋ អាមេរិក”។
ការព្រមានរបស់មន្រ្តី ការពារជាតិកូរ៉េ ខាងត្បូង ធ្វើឡើងដើម្បីជាការឆ្លើយតប ទៅនឹងរបាយការណ៍បរទេស ដែលថាការ បង្កជម្លោះ និងការញុះញង់ ដោយអាវុធ នុយក្លេអ៊ែរ ដែលនឹងក្លាយជាការធ្វើតេស្ដ លើកទី៦ របស់របស់ប្រទេសកូរ៉េខាងជើង ច្បាស់ជានឹងកើតមានឡើង៕ ម៉ែវ សាធី