ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តបាត់ដំបងបង្រ្កាបឃាត់ខ្លួនក្មេងទំនើងមួយក្រុមកាន់ដាវសាំម៉ូរ៉ៃដើរអុកឡុងពេញក្រុងបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖ ក្មេងទំនើងមួយក្រុម កាន់ដាវសាំម៉ូរ៉ៃជិះម៉ូតូដើរអុកឡុកពេញក្រុងបាត់ដំបង បានរងការចាប់ឃាត់ខ្លួនពីកម្លាំងនគរបាលក្រុមង្ការ បង្រ្កាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីវេលាម៉ោង១អធ្រាត្រ ឈានចូលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ នៅចំណុចភ្លើងស្តុបផ្លូវចូលផ្សារ១៣មករា ស្ថិតនៅភូមិរំចេក៤ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង សរុបចំនួន៤នាក់និងដាវសាំម៉ូរ៉ៃ៤ដើម។

ការបង្រ្កាបក្មេងទំនើងនោះដែរ ខណៈដែលកម្លាំងនគរបាលក្រុមបង្ការបង្រ្កាបបានចេញល្បាតនៅពេលយប់ដើម្បីពង្រឹងសន្តិសុខ និងក្រោយមានកើតអំពើហិង្សា រវាងក្រុមក្មេងទំនើង២ក្រុម វាយ និងគុបគ្នាដោយដុំថ្មបណ្តាលឲ្យក្រុមក្មេងម្ខាងគូជម្លោះរងរបួសផងដែរ។

លោកអនុសេនីយ៍ឯក ឈឿង គឹមសុង ប្រធានក្រុមនគរបាលបង្ការបង្រ្កាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ប្រាប់ឲ្យដឹងថា៖ ក្មេងទំនើងមានឈ្មោះ

១​ ឆាំ សំបូរ ហៅក្រៅ ( អាទីន ) ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិស្វាយស ឃុំស្វាយស ស្រុករតនះមណ្ឌល ខេត្តបាត់ដំបង។

២ ​ គឹម ចាន់ថារ៉ា ហៅក្រៅ( ម៉ាប់ ) ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

៣ ​ ជា រ័ត្ននី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអូរដំបង២ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។

៤ ​ ជួន វណ្ណឌីន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិជ្រៃកោង សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។

លោកប្រាប់ឲ្យដឹងថា ក្រុមក្មេងទំនើងខាងលើបានបង្ករបួសស្នាម ទៅលើក្មេងទំនើងមួយក្រុមទៀតដោយប្រើប្រាស់ដុំថ្មគុបទៅលើភាគីជម្លោះបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់នៅតាមដងផ្លូវសាធារណៈ ក្រោយពួកគេមានរឿងជម្លោះចេញពីកន្លែងក្លឹបរាំស្តាឡៃរួចហើយនោះ។

ក្មេងទំនើង៤នាក់ខាងលើនោះដែរ ត្រូវបានកសាងសំណុំរឿងចាប់បញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕ សំ វិច្ឆកា


ចែករំលែក៖