ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់៖ ចាត់តំណាងយុវជនស្ម័គ្រចិត្តសម្ព័ន្ឋយុវជនមុស្លិមកម្ពុជា នាំយកអំណោយមនុស្សធម៏ ចែកជូនគ្រួសារ រងគ្រោះដោយទឹកជំនន់២០០គ្រួសារនៅខេត្តត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ លោកអូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសម្ព័ន្ឋយុវ ជនមុស្លិមកម្ពុជា បានចាត់តំណាង ក្រុមអ្នកស្ម័គ្រចិត្តរបស់សម្ព័ន្ឋយុវជនមុស្លិមកម្ពុជា ទាំងថ្នាក់កណ្តាល និង ថ្នាក់ខេត្តត្បូងឃ្មុំ និងកំពង់ចាម ដើម្បី នាំយកអំណោយរបស់សប្បុរសជនសិង្ហបុរីតាមរយៈ SGQURBAN សហការជាមួយអង្គការមូលនិធិអភិវឌ្ឍន៍ មុស្លិមកម្ពុជា បាន នាំយកអំណោយមនុស្សធម៏ទាំងនេះ ទៅផ្ដល់ជូន ដល់បងប្អូនប្រជាពលរដ្ឋក្រីក្រដែលរងគ្រោះដោយទឹកជំនន់ ចំនួន២០០គ្រួសារ នៅឃុំជីរោទ៍ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីរសៀលថ្ងៃទី ១២ សីហា ឆ្នាំ២០១៧ នៅសាលាឃុំជីរោទ៍ ត្បូងឃ្មុំ ។

អំណោយដែលធ្វើការប្រគល់ជូនដល់ជនរងគ្រោះក្នុងមួយគ្រួសារទទួលបាន អង្ករ១០គីឡូក្រាម ,ស្ករសរ១គីឡូ ប្រេងឆា១លីត្រ, សាប៊ូបោកខោអាវ១កញ្ចប់ ,សាប៊ូលុច៤ដុំ ត្រីខ២កំប៉ុង និងថវិការចំនួន២លាន៥០ម៉ឺនរៀល ដល់សមូហភាពសម្រាប់ទទួលទានអាហារសាមគ្គីរបស់ជនរងគ្រោះដែលនៅក្នុងតង់។

លោក Mouzzammil ប្រធានមូលនិធិ SGQURB AN បានចូលរួមរំលែកទុក្ខដល់គ្រួសាររងគ្រោះទាំងអស់ក្នុងឃុំជីរោទ៍ ដែលមកបោះតង់ផ្តុំគ្នា ចំនួន ៧០០គ្រួសារ ខណៈ គម្រោងដែលមិនបានព្រាងទុកជាមុន លោកអាចចូលរួមដោះស្រាយសម្រាប់២០០គ្រួសារសិន ហើយគ្រួសារដែលនៅខ្វះលោកនឹងសន្យា សហការជាមួយដៃគូរសប្បុរសជន និងនាំយកសម្ភារៈ មួយចំនួន មកបន្ថែមបង្គ្រប់មិនឲ្យ ខ្វះខាត់បែបនេះ ទៀត ។

លោកក៏បានថ្លែងអំណរគុណដល់ក្រុមយុវជនស្ម័គ្រចិត្ត និងអជ្ញាធរមានសមត្ថកិច្ច ដែលបានសហការសម្រួលដំណើរ ការកម្មវិធីចែកអំណោយប្រព្រឹត្តទៅបានរលូន។

លោកក៏ផ្តាំផ្ញើដល់សហគមន៍អ្នករងគ្រោះដោយទឹកជំនន់ដែលនៅក្នុងតង់រួមគ្នា ត្រូវសហការសាមគ្គីគ្នា ជាពិសេសត្រូវរក្សានូវអនាម័យ ដើម្បីចៀសផុតពីបញ្ហាជម្ងឺនានា ដែល នាំអោយប៉ះពាល់ដល់សុខភាព និងថវិកាគ្រួសារផងដែរ។

ប្រធានសម្ព័ន្ឋយុវជនមុស្លិមកម្ពុជា ទាំងខេត្តត្បូងឃ្មុំ និង ខេត្តកំពង់ ចាម ដែលបានដឹកនាំសមាជិកសមាជិការបស់ខ្លួនសហការក្នុងកិច្ចការនេះជំនួសមុខឲ្យ ប្រជាពលរដ្ឋជនរង គ្រោះ បានថ្លែងអំណរគុណ និងកោតសរសើរដល់ម្ចាស់ជំនួយ ដែលបានចំណាយទាំងពេលវានិងថវិកា មកចូលរួមដោះស្រាយទុក្ឋលំបាករបស់ប្រជាពលរដ្ឋរបស់ពួកគាត់។ ពួកគេគ្មានអ្វីក្រៅពីការជូនពរដល់សប្បុរសជន និងអង្គការដៃគូរសហការ និង បន្តសកម្មភាពមនុស្សធម៌មួយនេះ ហើយបានទទួលនូវផលបុណ្យកុសល្យ សម្រេចបាននូវភាពជោគជ័យរាល់ភារកិច្ចបន្តទៅមុខ ដើម្បីបន្ដសកម្មភាពមនុស្សធម៏ជូនសហគមន៏ ៕ សំរិត


ចែករំលែក៖