ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae in បានបញ្ជាក់ថា លោកនឹងមិនអនុញ្ញាតឲ្យមានសង្គ្រាមកើតឡើងនៅឧប្បទ្វិបកូរ៉េឡើង ប្រសិនបើគ្មានការអនុញ្ញាតពីកូរ៉េខាងត្បូង អាមេរិកក៏មិនអាចវាយប្រហារកូរ៉េខាងជើងបានដែរ។
សារព័ត៌មានរ៉យទ័របានដកស្រងសម្តី ប្រធានាធិបតីកូរ៉េខាងត្បូងបញ្ចាក់ថា «សកម្មភាព យោធានៅឧប្បទ្វីបកូរ៉េ អាចកើតឡើងបានលុះត្រាណាកូរ៉េខាងត្បូងជាអ្នកសម្រេច មិនមានអ្នកណាម្នាក់ អាចមកសម្រេច បានដោយគ្មានការយលព្រំពីទីក្រុងសេអ៊ូលនោះឡើយ»។
ការប្រកាសរបស់លោក Moon Jae in ក្នុងពេលដែលប្រទេសកូរ៉េខាងត្បូង បានប្រារពខួប៧២ឆ្នាំថ្ងៃរំដោះប្រទេសជាតិចេញពី ការគ្រប់គ្រងរបស់ ហ្វាស៊ីតជប៉ុន បន្ទាប់ពីអាមេរិកទម្លាក់គ្រាប់បែកបរមាណូលើកទីពីរនៅទីក្រុង ណាហ្គាសាគី នៅថ្ងៃទី១២ខែសីហា ទើបជប៉ុនសម្រេចចុះចាញបញ្ចប់សង្គ្រាមនិងអាណានិគមន៍
លោកMoon Jae in បញ្ចាក់ថា«រដ្ឋាភិបាលកូរ៉េខាងត្បូង បើទោះបីត្រូវប្រឈមមុខនៅផលលំបាកយ៉ាងណាក៏នៅតែខិតខំរារាំងសង្គ្រាមផ្ទុះឡើងនៅទីនេះ។
ជាមួយគ្នានេះដែរកូរ៉េខាតត្បូងបានជម្រុញឲ្យកូរ៉េខាងជើងអង្គុយតុពិភាក្សាហើយការដាក់ទណ្ឌកម្មរបស់សហគមន៍អន្តរជាតិទៅលើទីក្រុងព្យុងយ៉ាងនោះគឺដើម្បីបង្ខំឲ្យប្រទេសនេះព្រមពិភាក្សាបញ្ចប់បញ្ហាតែប៉ុណ្ណោះ។ លោកMoon Jae inបញ្ចាក់ទៀតថាកូរ៉េខាងជើង មិនអាចអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួនបានបើគ្មានកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងនិងរស់នៅជាមួយគ្នាដោយសន្តិភាពទេនោះ។ ប្រសិនបើរដ្ឋាភីបាលទីក្រុងព្យុងយ៉ាងនៅតែបន្តដើរនៅលើវិថីបែបនេះ មានតែភាពឯកោនិងអនាគត់ ខ្មៅងងិតតែប៉ុណ្ណោះពលរដ្ឋរសនៅយ៉ាងវេទនា។
នៅពេលនេះដែរស្ថានភាពនៅកូរ៉េខាងជើងដូចជាធូស្រាលបន្តិចក្រោយពេលដែលមេដឹកនាំគីមជុងអ៊ុនបានប្រកាសពន្យាការវាយប្រហារទៅលើកោះ Guam របស់អាមេរិកដោយរងចាំមើលសកម្មភាព បន្តរបស់អាមេរិក ទៅលើកូរ៉េខាងជើង មានការប្រេប្រួលបែបណានោះ៕ ម៉ែវ សាធី