ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីជូនដំណឹង៖ហាងសុលីណាទទួល បញ្ចាំម៉ូតូគ្មានឯកសារត្រឹមត្រូវ

ចែករំលែក៖

ភ្នំពេញ ៖ ហាងម៉ូតូដែលមានយីហោ សុលីណា SOLINA (PAWN SHOP) សេវាទទួលប្រាតិភោគដោយអនុប្បទាន (ទទួលបញ្ចាំ) ដែលមានទីតាំងនៅផ្ទះ លេខ៣ ផ្លូវលេខ១៨៦ ក្នុងសង្កាត់ទឹក ល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយមិនចាំបាច់មានឯកសារត្រឹមត្រូវ ។

ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងខាងលើបានឲ្យដឹងថា ហាងខាងលើទទួលបញ្ចាំម៉ូតូគ្រប់ប្រភេទហើយគ្មានឯកសារនិងគ្មានកាតគ្រីក៏ទទួលដែរ ឲ្យតែយក មកបញ្ចាំ ហើយម៉ូតូទាំងនោះសង្ស័យជាប្រភេទម៉ូតូមិនប្រក្រតី (លួច, ឆក់, ប្លន់)។

ប្រភពដដែលបានបន្តថាបន្ទាប់ពីទទួលហើយ ត្រូវកម្មករជិះយកទៅស្តុកនៅឃ្លាំងដែលមានទីតាំងនៅក្បែរនោះភ្លាម ។ បន្ទាប់ពីបានរយៈពេល២ទៅ៣ខែមិនឃើញមកលោះវិញទេ ហាងខាងលើបានកាច់ស្លាក លេខដូរស្លាកលេខ ហើយតាំងលក់វិញ ដោយគ្មានលិខិតស្នាមត្រឹមត្រូវ ។
សូមបញ្ជាក់ថា ការបើកហាងបញ្ចាំមួយយប់ទល់ភ្លឺបែបនេះគឺជាប្រភពនៃបទល្មើសដែលងាយកើតឡើងបំផុត ព្រោះថាបន្ទាប់ ពីធ្វើសកម្មភាពដូចជា លួច ឆក់ ប្លន់ បានភ្លាម ជនសង្ស័យជិះយកមកបញ្ចាំ ដើម្បីយក លុយទៅប្រើប្រាស់សារធាតុញៀនខុស ច្បាប់ផ្សេងៗ ។

លោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញបានមានប្រសាសន៍ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមប្រចាំឆមាសទី១និងទិសដៅឆមាសទី២ ឆ្នាំ២០១៧ថា ត្រូវតែត្រួតពិនិត្យកន្លែង បញ្ចាំនានាដែលគ្មានអាជ្ញាប័ណ្ណ។

ប៉ុន្តែលោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក ដូចជាមិនបានស្តាប់ប្រសាសន៍របស់លោក អភិបាលរាជធានីភ្នំពេញនោះទេ ប្រហែល លោកគិតថា លោកអភិបាលរាជធានីភ្នំពេញនិយាយលេងទេមើលទៅ បានជាហាង បញ្ចាំទាំងនោះ នៅតែបន្តបើកយ៉ាងរលូន។
ចំពោះបញ្ហាខាងលើនេះភ្នាក់ងារយើងមិនអាចទាក់ទង សុំការបំភ្លឺពីលោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោកបានទេដោយហៅទូរសព្ទទៅគ្មានអ្នកទទួល ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ទឹកល្អក់ទី៣បានសូមសំណូមពរដល់សមត្ថ កិច្ចជួយត្រួតពិនិត្យមើលផង កត្តាទាំងនេះ ហើយដែលជាប្រភពនៃបទល្មើស ៕ ហេង សូរិយា


ចែករំលែក៖