ព័ត៌មានទាន់ហេតុការណ៍៖

ម៉ាឡេស៊ីដាក់ពង្រាយកម្លាំងជាច្រើនការពារសុីហ្គេមលើកទី២៩

ចែករំលែក៖

កម្លាំងប៉ូលិស ការពារប្រមាណ១៥ ពាន់នាក់ រួមទាំងទាហាន និងកម្លាំង ប្រឆំាងភេរវកម្ម បានដាក់ពង្រាយការពារ សន្តិសុខ ដល់ការប្រកួតកីឡា ស៊ីហ្គេម លើកទី២៩ នៅក្នុងប្រទេសនេះដោយជោគជ័យ។ការបង្កើនកម្លាំងការពារដោយសារតែប្រទេសនេះស្ថិតនៅក្នុងគោលដៅវាយប្រហាររបស់ក្រុមភេរវកម្មផងដែរ។

នៅចុងសប្តាហ៍នេះ ការប្រកួតស៊ីហ្គេម ចាប់ផ្តើមបើកការប្រកួតជាផ្លូវការនៅក្នុង ពហុកីឡដ្ឋានជាតិ Bukit Jalil ប៉ុន្តែវិញ្ញា សាខ្លះត្រូវបានប្រកួតមុន ដូចជាបាល់ទាត់ បាល់គប់ បាល់លេងនៅក្នុងទឹកជាដើម។ ដូច្នេះសកម្មភាពការពារសន្តិសុខត្រូវបាន រឹតបន្តឹងតាំងពីថ្ងៃទី១៤ ខែសីហា រហូតដល់ ការបញ្ចប់ការប្រកួតកីឡា។

បើទោះបីធ្លាប់ធ្វើជាម្ចាស់ផ្ទះប្រកួតស៊ីហ្គេម៥លើកដោយជោគជ័យ ប៉ុន្តែម៉ាឡេ ស៊ី មិនមានការ ធ្វេសប្រហែសនោះឡើយ ក្នុងពេលដែលក្រុមភេរវកម្មនៅក្នុងតំបន់មានទំនាក់ទំនងជាមួយក្រុម IS កំពុងតែធ្វើសកម្មភាពនៅក្នុងប្រទេសជិតខាងហ្វុីលីពីន។ រដ្ឋាភិបាលទីក្រុងគូឡាឡំាពួរ បាន ដាក់កម្លាំងពិសេសការពារសន្តិសុខនៅតាមកន្លែងប្រកួតកីឡា។

រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ីលោក Datyuk Seri Hishamuddin Hussein បានឲ្យដឹងថា នៅពេលដែលមានហេតុ ការណ៍អាសន្ន កម្លាំងពិសេសនឹងទៅដល់កន្លែងកើតហេតុភ្លាមៗ ។លោកបន្តទៀត ថា កម្លាំងទាហានប៉ូលិស១៥ពាន់នាក់បានដាក់ពង្រាយនៅគ្រប់ ទីតាំងប្រកួតកីឡា ទាំង៣៨កន្លែងនៅទីក្រុងគូឡាឡំាពួរ, Lelangor , Putrajaya និងពហុកីឡដ្ឋាន អាកាសយានដ្ឋាន ជាដើម៕ ម៉ែវ សាធី


ចែករំលែក៖