ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យតូចចិត្តនឹងជំងឺរ៉ាំរ៉ៃ បុរសម្នាក់សម្រេចចិត្តចងកធ្វើអត្តឃាត

ចែករំលែក៖

ភ្នំពេញ៖ សាកសព​បុរសម្នាក់ត្រូវបានក្មេងឃ្វាលគោ ប្រទះឃើញស្លាប់ដោយមានខ្សែនីឡុងចងជាប់ និងកជាមួយនិងមែកដើមចន្ទីខ្ពស់ផុតជើងពីដីប្រហែល១ម៉ែត្រកន្លះ។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលដឹងដល់សមត្ថកិច្ចនេះ បានកើតមានឡើងនៅម៉ោងប្រមាណ៥ល្ងាច ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចចំការចន្ទី មានចម្ងាយពីភូមិផ្ទះប្រហែល២០០ម៉ែត្រ ក្នុងភូមិត្រពាំងស្អុយ១ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចមូលដ្ឋានបាននិយាយថា សពជនរងគ្រោះមានឈ្មោះ អោម មាន ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅក្បែរចំណុចកើតហេតុ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា បុរសរងគ្រោះខាងលើនេះ មានជំងឺប្រចាំកាយជាយូរឆ្មាំមកហើយ៕ ឆ្លាម សមុទ្រ


ចែករំលែក៖