ព័ត៌មានទាន់ហេតុការណ៍៖

កំពុងនេសាទត្រូវរន្ទះបាញ់បែកមុខបែកមាត់ហូរឈាមស្លាប់នៅលើទូក

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បុរសអ្នកនេសាទម្នាក់ត្រូវរន្ទះបាញ់បណ្តាលឲ្យរងរបួសបែកមុខបែកមាត់ហូរឈាមស្លាប់នៅលើទូកភ្លាមៗក្នុង ខណៈដែលបុរសរងគ្រោះកំពុងនេសាទហើយគាប់ជួនមានភ្លៀងផ្គរខ្លាំងផងនោះ។

បាតុភូតធម្មជាតិ(រន្ទះបាញ់)ដែលបានឆក់យកជីវិតបុរសម្នាក់នេះ បានកើតមានឡើងនៅម៉ោងប្រមាណ៣និង៣០នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅត្រង់ចំណុចលើផ្ទៃសមុទ្រត្រពាំងរពៅ ស្ថិតក្នុងភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានប្រាប់ថា សពជនរងគ្រោះមាន ឈ្មោះមឿន អាយុ៣០ឆ្នាំ មានទីលំនៅចំនុចជិតកន្លែងកើតហេតុ។

បច្ចុប្បន្នសាកសពត្រូវបានបងប្អូនយកមកធ្វើបុណ្យតាមប្រពៃណី៕ ឆ្លាម សមុទ្រ


ចែករំលែក៖