ក្រុមរដ្ឋអិស្លាម IS បានប្រកាសទទួលស្គាល់ការវាយរបស់ខ្លួននៅប្រទេសអេស្ប៉ាញសម្លាប់មនុស្ស១៣នាក់ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ដោយបើករថយន្តធុនធំបំបុកចូលអ្នកថ្មើរជើងនៅក្នុងទីក្រុងបាសេឡូណាតែម្តង។
ប៉ូលិសបានថ្លែងថា ជនសង្ស័យ២នាក់ត្រូវចាប់ខ្លួន ជនជាតិអេស្ប៉ាញម្នាក់ និងជនជាតិម៉ូរ៉ុកម្នាក់ រីឯអ្នកបើកបររថយន្ត បានរត់គេចខ្លួន កំពុងស្ថិតតាមប្រមាញ់របស់ប៉ូលិស។
ប៉ូលិសបញ្ជាក់ថា មនុស្ស១៣នាក់បានស្លាប់ និងជាង១០០នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ស្រាល កំពុងស្ថិតក្រោមការជួយសង្គ្រោះពីក្រុមគ្រូពេទ្យ។ ប៉ូលិសបញ្ជាក់ថា ជនរងគ្រោះទាំងអស់នោះមាន១៨សញ្ជាតិ ៕