ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យបែកថ្នាំបុរសម្នាក់អារកសម្លាប់ខ្លួនឯងមិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានគេសង្ស័យថា ធ្វើអត្តឃាតដោយអារកសម្លាប់ខ្លួនឯង ប៉ុន្តែមិនបានស្លាប់តាមបំណងឡើយ ដោយគ្រាន់តែបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរហូរឈាមកក្លាក់ពេញខ្លួនប្រាណតែប៉ុណ្ណោះ និងបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២និង៤០នាទីរសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ បេតុងជិតបន្ទាយយោធាកងពលតូចទ័ពពិសេសឆ័ត្រយោងលេខ៩១១ ស្ថិតនៅក្នុងភូមិតាសេក សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសនោះឈ្មោះខៀវ សុភី អាយុប្រហែល៣០ឆ្នាំ ហើយមិនដឹងថាមានទីលំនៅនៅឯណាពិតប្រាកដនោះទេ ប៉ុន្តែពេលសួរនាំទៅគាត់ប្រាប់ថាស្នាក់នៅក្នុងបន្ទាយខាងលើនោះ ហើយបុរសនេះបានរងរបួសកយ៉ាងដំណំ និងហូរឈាមកក្លាក់ជោគខ្លួន បន្ទាប់មកត្រូវបាននគរបាលបញ្ជូនទៅកាន់គ្លីនិកមួយនៅជិតនោះដែរ ដោយបានសង្ស័ថា បុរសនោះបែកថ្នាំនិងមានសតិមិនគ្រប់ផងដែរ។

ប្រជាពលរដ្ឋបាននិយាយថា មិនមាននរណាម្នាក់បានឃើញថា បុរសម្នាក់នេះ ធ្វើសកម្មភាពអារកសម្លាប់ខ្លួនឯងដោយផ្ទាល់ភ្នែកនោះទេ គឺនៅមុនពេលមានការភ្ញាក់ផ្អើលកើតឡើងគឺពួកគាត់បានឃើញបុរសខាងលើ ដើរតាមផ្លូវបេតុងតែម្នាក់ឯងក្នុងស្ថានភាពរបួសបំពង់កហូរឈាមស្រោចខ្លួន តាំងពីចំណុចមុខតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ស្ថិតនៅក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ តាមបណ្ដោយផ្លូវជាតិលេខ៤។បន្ទាប់មកបានដើរចូលទៅតាមច្រកផ្លូវចូលរោងចក្រកាត់ដេរយ៉ាកជីង ស្ថិតនៅក្នុងភូមិតាសេក សង្កាត់កំបូល ទើបបង្កឲ្យមានការឡនណាក់ផ្អើលយ៉ាងខ្លាំង ភ្លាមៗនោះនគរបាលប៉ុស្ដិ៍កំបូលបានចុះទៅកាន់ ទីនោះនាំយកបុរសខាងលើទៅកាន់មណ្ឌលស្ខភាពកំបូល ដើម្បីឲ្យគ្រូពេទ្យជួយរុំរបួសមុនពេលបញ្ជូនបន្តទៅ កាន់មន្ទីរពេទ្យនៅភ្នំពេញបន្តទៀត។

នគរបាលបានសន្និដ្ឋានថាបុរសខាងលើនោះប៉ុនប៉ងធ្វើអត្តឃាតអារកសម្លាប់ខ្លួន ប៉ុន្តែមិនបានសម្រេចដោយ សង្ស័យថាគាត់ញៀនថ្នាំនិងមានសតិមិនគ្រប់ផងដែរ ហើយបុរសនេះជាមនុស្សស្អាតបាតដូចគេដូចឯងដែរ មិនមែនជាជនអនាថាដែលដើរគ្មានគោលដៅយូរមកហើយនោះទេ ពេលនេះនគរបាលកំពុងស្រាវជ្រាវរកក្រុមគ្រួសារឲ្យទៅទទួលយកត្រឡប់ទៅផ្ទះវិញ៕ សុខាសែនជ័យ


ចែករំលែក៖