ព័ត៌មានទាន់ហេតុការណ៍៖

ពិភពកំសាន្តសំរាប់បុត្រ ធីតាលោកអ្នក H & Y Toy in Cambodia

ចែករំលែក៖

ភ្នំពេញ៖ ក្រៅពីការមើលថែទាំ បុត្រ ធីតា ជាទីស្រលាញ់ របស់លោកអ្នកហើយនោះ ការផ្តល់នូវឧបករណ៍លេង កំសាន្ត ក៏ត្រូវគិតពីគុណភាព សុវត្ថិភាព និងការបង្កើននូវគំនិត ប្រាជ្ញា ទៅដល់កូនៗ ជាទីស្រឡាញ់ផង ដែរ។

លោក ហេង ចំរើន ប្រធានក្រុមហ៊ុន H & Y Toy in Cambodia បានទទួលសិទ្ធ ក្នុងការនាំចូលនូវសំភារៈខាងលើនេះ បានអោយដឹងក្នុងពិធីសម្ពោធ ថ្ងៃទី២០ ខែសីហា ថា ៖ Toy គឺជាក្រុមហ៊ុនល្បីល្បាញតាំងពីឆ្នាំ២០០៧ ខាងផ្នែកផលិតឧបករណ៍កំសាន្ត របស់កុមារ ដែលមានការទទួលស្គាល់ កំរិតស្តង់ដារ ឥលូវនេះ H & Y Toy in Cambodia បាននាំចូល និងបើកលក់ដំបូងគេបង្អស់ ក្នុងទីផ្សារ កម្ពុជាហើយ។

លោកបន្តថា ៖ សំភារៈ លេងសំរាប់កូនក្មេងចាប់ពីអាយុ ២ឆ្នាំជាច្រើនប្រភេទ ដូចជា ៖ កង់ រទះ ម៉ូតូ ឡានដែលប្រើថាមពលអាគុយ រួមទាំងសំភារៈជាច្រើនទៀត។ ជាពិសេសជានេះ H & Y Toy in Cambodia ក៏មាននូវសំភារៈក្មេងលេងដែលមានប្រយោជន៏ជួយបង្កើនចំណេះដឹងសំរាប់កុមារ។

លោកបន្ថែមថា ៖ ដោយសារតែយើងសំឡឹងឃើញពីការរីកចម្រើនផ្នែកបច្ចេកវិទ្យាសព្វថ្ងៃនេះមានសន្ទុះខ្លាំង នៅកម្ពុជាដែលស្របពេលប្រទេសមានសុខសន្តិភាព ហើយសម្រាប់ផលិតផលរបស់ក្រុមហ៊ុន ថយ Toy នេះ គឺជាផលិតផលល្បីទំាងគុណភាព រួមទាំងតំលៃដែលអាច ផ្តល់ ការកំសាន្តសំរាប់កុមារចាប់ពីអាយុ២ឆ្នាំនិងជួយបង្កើនភាពវៃឆ្លាតរបស់ពួកគេផងដែរ។

សូមបញ្ជាក់ផងដែរ H & Y Toy in Cambodia ក៏មានទទួលរៀបចំ Play Ground (សួនកំសាន្តសំរាប់កុមារ)នៅតាមសាលាឬទីតាំងផ្សេងៗទៅតាមតំរូវការ។ សម្ភារៈក្មេងលេងនៅ H & Y Toy in Cambodia មានគុណភាពខ្ពស់ ជាប់ធន់ ប្រើដោយ បច្ចេកវិទ្យាទំនើបៗ ថែមទៀតផង។

H & Y Toy in Cambodia ផ្តល់ជូនអតិថិជននូវតំលៃដែលមិនធ្លាប់មាន ពីរោងចក្រផ្ទាល់តែម្តង នាឪកាសនៃការបើកសម្ពោធនេះ គឹមានកម្មវិធីពិសេស ចែកជូនលុយម្នាក់៥ដុល្លារ សម្រាប់ភ្ញៀវដែលអញ្ជើញមកទីតាំងផ្ទាល់ចាប់ពីថ្ងៃដែលបើកជាផ្លូវការរបស់ H & Y Toy in Cambodia ជារៀងរាល់ថ្ងៃសៅរ-អាទិត្យ ព្រមទាំងការលក់បញ្ចុះតំលសពិសេសចាប់ពី ថ្ងៃច័ន្ទដល់ ថ្ងៃសុក្រ រយៈពេល២សប្តាហ៏ពេញ។

ទីតាំងស្ថិតនៅ ៖ ផ្ទះលេខ៤៨ ផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ។ អាចទំនាក់ទំនង តាមរយៈទូរស័ព្ទលេខ ៖ ០១៥ ៣ ៧៧៧៧ ០។ H & Y Toy in Cambodia ពិភពកំសាន្តសំរាប់បុត្រ ធីតាលោកអ្នក៕ ស តារា


ចែករំលែក៖