ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសមត្ថកិច្ចខណ្ឌចំការមន ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែង ដកហូតទូហ្គេមបាញ់ត្រីចំនួន ២ទូ

ចែករំលែក៖

ភ្នំពេញៈ គណៈបញ្ជាការឯកភាពខណ្ឌចំការមន ដែលដឹកនាំដោយលោក ព្រុំ សំខាន់ អភិបាលខណ្ឌ បានឆ្មក់ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែង ដោយធ្វើការដកហូតទូហ្គមបាញ់ត្រីចំនួន ២ទូ ។

ប្រតិបត្តការណ៍បង្ក្រាបល្បែងស៊ីសងនេះ ធ្វើឡើងកាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៧ នៅផ្ទះគ្មានលេខ ផ្លូវ១៤៣ ភូមិ៤ សង្កាត់អូឡាំពិកខណ្ឌចំការមន។ រាជធានីភ្នំពេញ។

លោក ព្រុំ សំខាន់ អភិបាលខណ្ឌចំការមនបានប្រាប់ឲ្យដឹងថា ក្នុងពេលនេះដែរកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដែលដឹកនាំដោយរូបលោកផ្ទាល់ បានឆ្មក់ចុះបង្ក្រាបទីតាំងល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីមួយកន្លែងនៅក្នុងទីតាំងខាងលើនេះ។ ដោយក្នុងប្រតិតបត្តិការនេះ កម្លាំងរបស់លោកបានធ្វើការដកហូតទូហ្គេមបាញ់ត្រីចំនួន ២ទូ។លោកបានបន្តទៀតថា ប្រតិបត្តិការបង្ក្រាបល្បែងស៊ីសង ប្រភេទហ្គេមបាញ់ត្រីនៅចំណុច នេះដែរគឺបានធ្វើឡើងក្រោយពីកម្លាំងរបស់លោកបានទទួលនូវការរាយការណ៍ប្រាប់អំពីសំណាក់ ប្រជាពលរដ្ឋ ដែលមានទីលំនៅក្បែរខាងទើបឈានទៅដល់ការចុះមកបង្ក្រាបតែម្តង។

ក្រោយពីប្រតិបត្តិការបង្ក្រាបទីតាំងល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីនៅចំណុចខាងលើ កម្លាំងគណៈបញ្ជាការឯកភាពបានដកហូតទូហ្គេមបាញ់ត្រីចំនួន ២ទូនោះយកទៅរក្សាទុកនៅសាលាចំការមនដើម្បីរង់ចាំធ្វើការកំទេចចោលផងដែរ៕ ស រស្មី


ចែករំលែក៖