ខេត្តតាកែវ៖ បុរសម្នាក់មានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនព្រោះឈ្មោះគ្នាជាមួយប្រពន្ធញឹកញាប់ពេក មិនទាន់និយាយយកគ្នា ដែលហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិ ឈើទាលបាក់ ឃុំ ធ្លកស្រុកទ្រាំង ខេត្តតាកែវ។
យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកទ្រាំង បានឲ្យដឹងថា បុរសខាងលើមានឈ្មោះ ង៉ិន ម៉ៅអាយុ៤៩ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ មុខរបរកសិករ បានចងកសម្លាប់ខ្លួនដោយយកខ្សែអង្រឹងទៅចង់ជាមួយក្នៀបផ្ទះកន្លែងគ្រែដេកក្រោមផ្ទះ ដើម្បីធ្វើអត្តឃាត ហើយចំពោះមូលហេតុរហូតឈានដល់បុរសខាងលើធ្វើអត្តឃាតប្រហែលជាមានវិបតិ្តផ្លូវចិត្តព្រោះបានឈ្លោះគ្នាជាមួយប្រពន្ធញឹកញាប់មិនទាន់និយាយរកគ្នា។
ក្រោយពីទទួលបានដំណឹង កម្លាំងជំនាញបានចុះស្រាវជ្រាវ នឹងដោយមានការចូលរួមពីលោកគ្រូពេទ្យ អាជ្ញាធរមូលដ្ឋាន ពិនិត្យសាកសពរួមទាំងការបំភ្លីពីក្រុមគ្រួសារជំនាញសន្និដ្ឋានថា បុរសខាងលើពិតជាធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនពិតប្រាកដមែន៕ ភ្នំដា