ប្រធានាធិបតីហ្វីលីពីន លោកឌូទើរទេ បានចេញបញ្ជាឲ្យ ចាប់ខ្លួនមន្ត្រីប៉ូលិស ជាប់ពាក់ព័ន្ធនិងការស្លាប់របស់សិស្ស សាលាមធ្យមសិក្សាកាលពីសប្តាហ៍កន្លងមក នៅក្នុងសង្គ្រាម ប្រឆាំងគ្រឿងញៀន។ លោកឌូទើរទេ បានប្រកាសនៅថ្ងៃទី ២១ ខែសីហាថា មន្ត្រីប៉ូលិស ពិតជាបាន ប្រើអំណាច នៅក្នុងសង្គ្រាមនោះ។
ប្រធានាធិបតីឌូទើរទេ បញ្ជាក់ថា លោកនឹងមិន លាក់បាំង ឬជួយដល់ មន្ត្រីប៉ូលិស ដែលបានគេងអំណាច នៅក្នុងសកម្មភាពកម្ចាត់គ្រឿងញៀន។ រាល់សកម្មភាពខុសច្បាប់ នឹងត្រូវ ដាក់ទោស ក្រោយការស្រាវជ្រាវដឹងការពិតនោះ។
ចាប់តាំងពី លោកឌូទើរទេ ឡើងកាន់អំណាចកាលពីថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៦ លោកបានចាប់ផ្តើមអនុវត្តសង្គ្រាមប្រឆាំងគ្រឿងញៀ យ៉ាងតឹងតែងបំផុតដូចអ្វីដែលលោកបានសន្យាពេលឃោសនាបោះឆ្នោត ។
ប៉ុន្តែនៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀននោះ បានសម្លាប់មនុស្សជាច្រើននៅក្រៅច្បាប់។ លោកឌូទើរទេបញ្ជាក់ថា លោកនិងមិនការពារកម្លាំងប៉ូលិស ដែលធ្វើឲ្យ ច្បាប់ នោះឡើយ ។ បច្ចុប្បន្ន សាធារណមតិ មានប្រតិកម្មយ៉ាងខ្លាំង ក្រោយពេលប៉ូលិសបាញ់សម្លាប់KianLoyd Delos និង Santos ជាសិស្សសាលាមធ្យមសិក្សា ។ ប៉ូលិសបានបញ្ជាក់ថា សិស្សខាងលើ ជាអ្នកបញ្ជូនគ្រឿងញៀន ។ ប៉ុន្តេការស្លាប់ នោះត្រូវបានក្រុមអង្គការសិទ្ធិមនុស្ស និងគណបក្សប្រឆាំង ហ្វីលីពីនថ្កោលទោសយ៉ាងខ្លាំង។
ពាក់ព័ន្ធនិងករណីនោះ ប្រធានាធិបតីឌូទើរទេ បានកោះប្រជុំ មន្ត្រីបូលិស នឹងត្រួតពិនិត្យទៅលើ ឃ្លីប វីដូអូសុវត្ថភាព បង្ហាញឲ្យឃើញថា ប៉ូលិសបាន អូស សិស្សឈ្មោះ Santos ដែលខ្លួនប្រឡាក់ឈាម។ តាមការបញ្ជាក់របស់បូលិស សិស្សខាងលើ ស្លាប់នៅក្នុងការប៉ះទង្គិចគ្នាដោយអាវុធជាមួយកម្លាំងប៉ូលិស។
បើទោះបីបែបណាក្តីលោកឌូទើរទេ បញ្ជាក់ថា លោកនឹងគោរពទៅតាមលទ្ធផលស្រាវជ្រាវរបស់ NBI ស្តីពីសកម្មភាពខាងលើ ។ ប្រសិនបើ NBI រកឃើញពីកំហុសរបស់ប៉ូលិសនោះ នឹងត្រូវធ្វើទៅតាមច្បាប់ គឺត្រូវជាប់គុក។
លោកឌូទើរទេបញ្ជាក់ថា ប៉ូលិសមួយចំនួនតូចកំពុងតែបំផ្លាញ កេត្តិយសរបស់រដ្ឋាភិបាលលោក ក្នុងគោលដៅធ្វើឲ្យបាត់បង់ការគាំទ្រ នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន៕ ម៉ែវ សាធី