ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យមកពីបរិភោគបបរគ្រឿង៖ មនុស្ស១៦នាក់ពុល ពីរនាក់សង្គ្រោះបន្ទាន់នៅព្រៃវៃង

ចែករំលែក៖

ខេត្តព្រៃវែង ៖ មនុស្សចាស់ក្មេងចំនួន ១៦នាក់ ក្នុងនោះពីរនាក់ធ្ងន់ កំពុងជួយសង្គ្រោះនៅមន្ទីរពេទ្យបន្ទាប់ពីពួកគាត់បរិភោគបបរគ្រឿង ក្នុងពិធីក្រុងពលីលើកគេហដ្ឋានថ្មីមួយ នៅខេត្តព្រៃវែង។

នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ឈ្មោះសែន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិតាកែវ ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានរកបងប្អូនជួយលើកផ្ទះ ហើយរៀបចំបបរគ្រឿងដើម្បីទទួលសាច់ញាតិបងប្អូនហូប។ បន្ទាប់នាំគ្នាហូបបបររួចមួយសន្ទុះកើតមានអក្ការក្អួតចង្អោរ ដោយសង្ស័យបណ្តាលមកពីពុលបបរនោះតែម្តង។

សេចក្តីរាយការណ៍ឱ្យដឹងទៀតថា មនុស្សដែលបានពុលបបរមានចំនួន ១៦នាក់ ស្រី ០៤នាក់ និងធ្ងន់ពីរនាក់ ក្នុងនោះមានក្មេង០៨នាក់ផងដែរ។

បច្ចុប្បន្នជនរងគ្រោះកំពុងសំរាកព្យាបាលនៅមណ្ឌលសុខភាពពាមមន្ទារ និងអ្នកជួបបញ្ជូនធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកកំពុងត្របែក ដើម្បីជួយសង្គ្រោះ៕


ចែករំលែក៖