ព័ត៌មានទាន់ហេតុការណ៍៖

រថភ្លើងល្បឿនលឿនបំផុតលើពិភពលោករបស់ប្រទេសចិននឹងត្រូវដាក់ឲ្យដំណើរការនៅខែសីហានេះ

ចែករំលែក៖

ចិនជាប្រទេសដែលមានពលរដ្ឋច្រើនជាងគេបំផុតលើពិភពលោក ហើយតម្រូវ ការធ្វើដំណើរ របស់ពលរដ្ឋចិន ក្នុងការ បម្លាស់ទីកន្លែង ធ្វើការក៏កាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ នៅរដូវចលឆ្នាំ មានពលរដ្ឋ រាប់សិបលាននាក់ត្រូវធ្វើ ដំណើរ ទៅកាន់ស្រុកកំណើតរៀងៗខ្លួនទៅជួបជុំគ្រួសារ។ នៅពេលនោះចិនត្រូវ ខ្វះមធ្យោបាយធ្វើដំណើរសាធារណ។

ជាមួយនឹងការសម្ពោធដាក់ឲ្យប្រើ ប្រាស់ ជាផ្លូវការ នូវរថភ្លើងដែលមាន ល្បឿនលឿនបំផុត លើពិភពលោក ដោយ រត់ចម្ងាយ៣៥០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ រថភ្លើងនេះ នឹងផ្តល់សេវាកម្មពីទីក្រុងប៉េកាំង ទៅទីក្រុងសៀងហៃ ចាប់ពីខែមករា សម្រាប់អ្នកធ្វើដំណើរ ដែលមានចម្ងាយ ១.២៥០គីឡូម៉ែត្រ ក្នុងរយៈពេល៤ម៉ោង និង៣០ នាទី និងផ្លូវផ្សេងទៀត កំពុងត្រូវ បានបន្ថែម។

ប្រទេសចិន បានដំណើរការរថភ្លើង ជាលើកដំបូងចម្ងាយ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង នៅក្នុងខែសីហា ឆ្នាំ២០០៨ ប៉ុន្តែ​បានកាត់បន្ថយល្បឿនវិញ គឺចម្ងាយ ២៥០-៣០០ គីឡូម៉ែត្រក្នុងមួយម៉ោង នៅក្នុងឆ្នាំ២០១១ បន្ទាប់ពីមានការបុក រថភ្លើង២ខ្សែ នៅជិតទីក្រុងវ៉េនចូវ ដែល បានសម្លាប់មនុស្ស៤០ នាក់ និងរងរបួស​១៩១នាក់។ ប្រទេសចិន បានដាក់ផ្លូវដែក ល្បឿនលឿន ជាង២០.០០០គីឡូម៉ែត្រ ជាមួយនឹងគោលដៅ នៃការបន្ថែមមួយ ១០.០០០គីឡូម៉ែត្រ នៅឆ្នាំ២០២០។ ចិនបានចំណាយប្រាក់ ប្រមាណ៣៦០ ពាន់លានដុល្លារ លើផ្លូវរថភ្លើងល្បឿន លឿន ដែលជាបណ្តាញធំជាងគេ នៅ លើពិភពលោក។

ចិនទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងវិស័យរថភ្លើង ដោយមានប្រទេសជាច្រើន នៅក្នុងតំបន់និងលើពិភពលោក ស្នើឲ្យ ចិនទៅបង្កើនផ្លូវដែក ។មិនតែប៉ុណ្ណោះចិនបានឡើងគម្រោងរួចរាល់នៅក្នុងការបង្កើតផ្លូវដែកឆ្លងទ្វីប ជុំវិញពិភពលោក ក្នុងនោះ នឹងមានរថភ្លើង ពីចិនទៅអឺរ៉ុប ៕ ម៉ែវ សាធី

 


ចែករំលែក៖