អង្គការចារកិច្ចអាមេរិក មិនមានប្រាក់សម្រាប់ចំណាយទៅលើសកម្មភាពការ ពារក្រៅម៉ោងដល់កម្លាំងចារកិច្ច១.១០០នាក់ ក្នុងខែកញ្ញាខាងមុខ ដោយសារតែ ការចំណាយ ទឹកប្រាក់ដែលរដ្ឋាភិបាល អនុញ្ញាតឲ្យនោះអស់ទៅហើយ។
សារព័ត៌មានរ៉យទ័របានផ្សាយថា នៅ ក្នុងសេចក្តីប្រកាស កាលពីថ្ងៃទី២១ ខែ សីហា អគ្គនាយក អង្គការចារកិច្ចអាមេរិក លោក Randolph បានឲ្យដឹងថា ពេលនេះខ្វះប្រាក់ចំណាយទៅលើសកម្មភាបការពារ ប្រធានាធិបតី ដូណាល់ ត្រាំ និងគ្រួសារ ដោយសារតែបង្កើនម៉ោងធ្វើការច្រើនពេក។
នៅក្នុងបទសម្ភាសន៍ជាមួយ បណ្តាញ ព័ត៌មាន USA Today លោក Randolph បានលើកឡើងថា ភារកិច្ចរបស់ក្រុមចារ កិច្ច គឺធ្វើទៅតាមច្បាប់ដូច្នេះលោក មិន អាចកាត់បន្ថយសកម្មភាពការពារនោះ បានឡើយ។ ប្រធានាធិបតី ត្រាំ មាន គ្រួសារធំ សមាជិគ្រួសារក៏ច្រើនទៀត។
ក្រុមការពារត្រូវការពារសមាជិកគ្រួសារលោក ត្រាំ ដល់ទៅ៤២នាក់ ក្នុងនោះមាន ១៨នាក់ ជាសមាជិកនៅក្នុងគ្រួសារលោក ត្រាំ។ ចំណែកកាលពីជំនាន់អតីតប្រធានាធិបតី អូបាម៉ា មានអ្នកត្រូវការពារតែ៣១នាក់ប៉ុណ្ណោះ។
ប្រធានក្រុមចារកិច្ចអាមេរិកបានបញ្ជាក់ ទៀតថា បញ្ហាមូលនិធិការពារមិនមែន ទើបកើតឡើងនៅពេលនេះឡើយ គឺវា បានកើតឡើងតាំងពីមួយទសវត្សកន្លង មកម៉្លេះ។ លោក Randolph បានស្នើឲ្យ បង្កើនប្រាក់ខែ ពី១៦០.០០០ដុល្លារ ក្នុងមួយឆ្នាំឡើង ដល់១៨៧.០០០ក្នុង មួយឆ្នាំរហូតដល់បញ្ចប់អាណត្តិរបស់លោក ដូណាល់ ត្រាំ៕ ម៉ែវ សាធី

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច