ព័ត៌មានទាន់ហេតុការណ៍៖

លោក គីម ជុងអ៊ុន ត្រួតពិនិត្យតំបន់យុទ្ធសាស្ត្រតាមព្រំដែនស្ងាត់ៗ

ចែករំលែក៖

មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បាន ទៅត្រួតពិនិត្យតំបន់ព្រំដែនយុទ្ធសាស្ត្រ ជាប់កូរ៉េខាងត្បូង។ ការត្រួតពិនិត្យនោះ ធ្វើឡើង នៅដើមខែសីហាពេល ដែល ស្ថានភាពកំពុងតែតានតឹងជាមួយអាមេរិក និងកូរ៉េខាងត្បូង។

សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាង ត្បូងបានផ្សាយនៅថ្ងៃទី២២ ខែសីហា ដោយដកស្រង់ប្រភពព័ត៌មានពីក្រុមចារ កម្មកូរ៉េខាងត្បូងបានឲ្យដឹងថា លោក គីម ជុងអ៊ុន បានទៅត្រួតពិនិត្យតំបន់ព្រំដែនស្ងាត់ៗ។ ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូង មិនបានផ្សាយពីដំណើរទស្សនកិច្ច ខាងលើនោះឡើយ។ បើទោះបីមិនដឹងថា មេដឹកនាំកូរ៉េខាងជើងធ្វើអ្វីនៅតាមព្រំដែន សកម្មភាពខុសប្រក្រតីខាងលើ អាចជាការត្រៀមលក្ខណៈធ្វើសង្គ្រាមជាមួយកូរ៉េខាងត្បូងនៅពេលអាមេរិកវាយប្រហារកូរ៉េខាងជើង។

សារព័ត៌មានជាតិកូរ៉េខាងជើង KCNA ធ្លាប់បានផ្សាយថា កូរ៉េខាងជើង បាន បង្កើនយុទ្ធសាស្ត្រ សម្រាប់វាយប្រហារទៅលើទីតាំងរបស់អាមេរិកនៅលើទឹកដីកូរ៉េខាងត្បូង ក៏ដូចជាគម្រោងវាយប្រហារទៅ លើកោះ Guam របស់អាមេរិក។

សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាង ត្បូងបានផ្សាយថា ដំណើរទស្សនកិច្ចទៅ កាន់ព្រំដែន មានរយៈពេល១៥ថ្ងៃ ដែល មេដឹកនាំ គីម ជុងអ៊ុន មិនបង្ហាញខ្លួននៅ ទីសាធារណៈ រហូតដល់ថ្ងៃទី១៤ ខែកញ្ញា ទើបបង្ហាញខ្លួន ដោយពេលនោះលោក បានប្រកាសផ្អាកគំរោងវាយប្រហារទៅលើ ទីតាំងរបស់អាមេរិកនៅលើកោះ Guam ។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនោះដែរ កូរ៉េខាងជើងបានចោទប្រកាន់ការធ្វើសមយុទ្ធជាប្រចាំរបស់អាមេរិក និងកូរ៉េខាងត្បូង គឺជាសកម្មភាពធ្វើឲ្យមានសភាពការណ៍តានតឹងកាន់តែខ្លាំងនៅឧបទ្វីបកូរ៉េ។

ប៉ុន្តែប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអុីន មានប្រសាសន៍ សហសមយុទ្ធ យោធា ផ្ដើមធ្វើឡើងជាមួយកងកម្លាំង សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ គឺជាធម្ម ជាតិនៃកិច្ចការពារសុទ្ធសាធ និងគ្មានគោល បំណងបង្កើន ជម្លោះតានតឹង នៅលើ ឧបទ្វីបកូរ៉េនោះឡើយ។

គួរបញ្ជាក់ផងដែរ តាមប្រភពពីរ៉យទ័រ បានឲ្យដឹថា កងកម្លាំងកូរ៉ខាងត្បូង និង សហរដ្ឋអាមេរិក នឹងធ្វើសហសមយុទ្ធ យោធា ពីថ្ងៃចន្ទ រហូតដល់ថ្ងៃទី៣១ ខែ សីហា ដែលនឹងមានការប្រើប្រាស់ប្រព័ន្ធ កុំព្យូរទ័រ រចនាឡើងត្រៀមសម្រាប់ហេតុ ការណ៍ដែលអាចកើតមាន នៃការវាយ ប្រហាណាមួយ ពីទីក្រុងព្យុងយ៉ាង ដែល មានអាវុធនុយក្លេអែរ៕ ម៉ែវ សាធី


ចែករំលែក៖