ភ្នំពេញ៖ រូបថតសម្តេចតេជោហ៊ុន សែន មួយសន្លឹក ទើបតែបានបែកធ្លាយ ហើយសម្តេចតេជោបានបញ្ជាក់ថា រូបថតដ៏កម្រនេះ សូម្បីតែសម្តេចដែលជាសាម៉ីខ្លួនក៏មិន ដែលបាន ឃើញផងដែរ ។
នៅលើបណ្តាញសង្គមហ្វេសប៊ុក សម្តេចតេជោបានសរសេរថា កាលពីថ្ងៃទី២៣ ខែសីហាថា៖ «មុននេះមួយថ្ងៃ ខ្ញុំទទួលបានរូបថតដ៏កម្រមួយសន្លឹកដែលសូម្បីតែរូបខ្ញុំដែលជាសាម៉ីខ្លួនក៏មិន ដែលបាន ឃើញផងដែរ។ តាមពិនិត្យរូបថតនេះថតក្នុងឆ្នាំ ១៩៨១ ដែលពេលនោះខ្ញុំមានអាយុ ២៩ឆ្នាំ និងកំពុង កាន់តួរនាទីជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស ហើយដែលពេលនោះខ្ញុំទៅសួរ សុខទុក្ខកងទ័ពដែលឈរជើងក្នុងចំការកៅស៊ូជប់នាខេត្តកំពង់ចាម។
សូមផ្ញើរូបថតមួយសន្លឹកជូនបងប្អូនរួមជាតិដែលស្រឡាញ់រាប់អានខ្ញុំបានស្គាល់រូបរាងរបស់ខ្ញុំកាលពីក្មេង»៕