ព័ត៌មានទាន់ហេតុការណ៍៖

Southampton នាំយកខ្សែការពារហុល្លង់មួយរូបទៀតមកលេងជាមួយ Virgil van Dijk

ចែករំលែក៖

ក្លិប Southampton បានចុះហត្ថលេខាទិញខ្សែការពារកណ្តាលហុល្លង់ Wesley Hoedt ក្នុងតម្លៃខ្លួន១៥លានផោនពីក្លិប Lazio របស់ក្របខ័ណ្ឌអ៊ីតាលី Serie A ខណៈដែលអនុប្រធានក្លិប Les Reed បានធានាដល់អ្នកគាំទ្រថា Wesley Hoedt នឹងចាប់ដៃគូលេងជាមួយមិត្តរួមជាតិរបស់គេ Virgil van Dijk ក្នុងតំបន់ការពារ។

Hoedt មានវ័យ២៣ឆ្នាំបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល៥ឆ្នាំជាមួយនឹងក្លិប Southampton របស់អង់គ្លេស ហើយរូបគេបានក្លាយទៅជាកីឡាករទី៣ របស់ក្លិបដែលបានទិញសម្រាប់រដូវកាលថ្មី Wesley Hoedt នឹងពាក់អាវលេខ៦ ។

លោក Reed បានបញ្ចាក់យ៉ាងច្បាស់ពីគោលជំហររបស់ក្លិបថា កីឡាករ Van Dijk នឹងមិនត្រូវបានអនុញ្ញាតឱ្យចាកចេញពីក្លិបទោះបីមានសំណើផ្ទេរ និងត្រូវបានហាមឃាត់មិនឲ្យចូលរួមហ្វឹកហាត់ដំបូងក៏ដោយ ៕ ដេវីត


ចែករំលែក៖