ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ២ នាក់ករណីប្រើប្រាស់ និងរក្សាទុកគ្រឿងញៀន

ចែករំលែក៖

ខេត្តតាកែវ ៖ ជនសង្ស័យ ០២ នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនពីបទប្រើប្រាស់ និងរក្សាទុកគ្រឿងញៀន ដែលហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១៤និង៤០នាទី ស្ថិតនៅភូមិធ្នង់រលើង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានឲ្យដឹងថា ជនសងសង្ស័យទាំង០២នាក់ខាងលើមានឈ្មោះ ផន សុខមឿន ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិត្រពាំងគូ ឃុំលាយបូរ ស្រុកត្រាំកក់ និងម្នាក់ទៀតឈ្មោះ វឿន សាវុធ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិអង្គនរាយណ៍ ឃុំលាយបូរ ស្រុកត្រាំកក់ការឃាត់ខ្លួននេះខណៈដែលជនសង្ស័យកំពុងសេពគ្រឿងញៀននៅចំណុចបន្ទប់ទឹករោងចក្រដេរស្បែកជើង ស្ថិតក្នុងភូមិ ឃុំ កើតហេតុខាងលើ បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចដកហូតបានម្សៅក្រាមពណ៌ស០១កញ្ចប់តូច ទូរស័ព្ទដៃ០១គ្រឿង និងសម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្នកម្លាំងជំនាញនៃអធិការដ្ឋានសាកសួរ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ ភ្នំដា


ចែករំលែក៖