ខេត្តកំពង់ឆ្នាំង៖ ក្រុមជនមិនស្គាល់មុខប្រមាណជា៣ទៅ៤នាក់ បាននាំគ្នាធ្វើសកម្មភាពយកដែកឆាប សម្រុកចូលទៅចាក់ប្រហារព្រះសង្ឃមួយអង្គគង់នៅក្នុងវត្តកោះថ្កូវ ខេត្តកំពង់ឆ្នាំង បណ្តាលឲ្យរងរបួសធ្ងន់ ។
សេចក្តីរាយការណ៍បញ្ជាក់ថា ករណីនេះ កើតឡើងនៅយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧វេលាម៉ោង១១និង៣នាទី ស្ថិតនៅវត្តកោះថ្កូវ ភូមិកោះថ្កូវ ឃុំកោះថ្កូវ ស្រុកជលគីរី មានជនមិនស្គាល់មុខចំនួន៣-៤នាក់ បានឡើងចាក់លោកតា ឈ្មោះ យិង នឹម មានព្រះជន្ម៨២ព្រះវស្សា ដែលគង់នៅវត្តបណ្ដាលឲ្យរងរបួសធ្ងន់ដោយចាក់នឹងដែកឆាប ត្រូវចំចុងដង្ហើមក្រោមឆ្អឹងចំនីបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តពាក់ពន្ធ័នឹងករណីខាងលើនេះ ។
សមត្ថកិច្ចទាំងអស់មេត្តាជួយចាត់វិធានការជាបន្ទាន់ចំពោះជនដៃដល់ផង៕ ចន្ថា