ភ្នំពេញ ៖បុរសម្នាក់ចេញពីផឹកសុីស្រវឹងឡើងជោកខ្លួន បានបើករថយន្តរេចង្កូតជ្រុលទៅបុកនិង ទូកាប៊ីន ភ្លើងបណ្តាលឲ្យរងការខូចខាត តែមិនមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ជិតនឹងស្តុប ទូតសូវៀត ផ្លូវ សុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
យោងតាមប្រភពពត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរសម្នាក់ វ័យប្រហែល៤០ឆ្នាំ មិនដឹងថាចេញពីកម្មវីធីនៅកន្លែងណានោះទេ គឺបានបានបើករថយន្ត ម៉ាក់ តូយូតា ព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2U1070 បានធ្វើដំនើរតាមផ្លូវ សុធារស ក្នុងទិសដៅ ពីជើងទៅត្បូង ក្នុងល្បឿនលឿនព្រមទាំងស្រវឹងផងនោះ ខណះមកដល់ចំនុចកើត ក៍ស្រាប់តែរថយន្តបានរេចង្កូត ទៅខាងឆ្វេងដៃ ជ្រុលទៅបុកនិង ទូកាប៊ីនភ្លើង នៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យរងការខូចខាត អស់មួយទូ ចំនែករថយន្តវិញរងការខូចខាត ក្រពីតផ្នែកខាងមុខបន្តិចបន្តួច តែមិនមានគ្រោះថ្នាក់ដល់អ្នកបើកបរនោះទេ ។
ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីបង្ករហេតុរួច អ្នកបើករថយន្ត បានចុះពីលើរថយន្ត ទាំងសភាពស្រវឹង ទ្រេតទ្រោត ហើយភ្លាមនោះ សមត្ថកិច្ចមូលដ្ធានបានមកដល់ រួចហើយបានឃាត់ខ្លួនអ្នកបើករថយន្ត យកទៅសាកសួរនៅប៉ុស្តិនគរបាល ទន្លេបាសាក់ ។
តាមសម្តីប្រពលរដ្ឋដែលឃើញហេតុការណ៍ផ្ទាល់ភ្នែក បាននិយាយថា ក្នុងករណីគ្រោះថ្នាក់ នេះសំណាងល្អ ហើយ ដែល ការប៊ីនភ្លើង មិនផ្ទុះ បើមិនដូច្នោះទេច្បាស់ជាមាន គ្រោះថ្នាក់ដល់អាយុ ជីវិត ក៏ថាបាន ។
ក្រោយពេលកើតហេតុ រថយន្តបង្ករព្រមទាំងអ្នកបើកបបរ ត្រូវបានសមត្ថកិច្ច ជំនាញបានមកយកទៅកាន់ការរិយាល័យចរាចរណ៍ជើងគោកដើម្បីដោះស្រាយតាមនីតិវិធី ៕ ភារ៉ា ដង្កោ