ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីជនជាតិវៀតណាមម្នាក់ត្រូវបានសមត្ថកិច្ចជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្នងការខេត្តចាប់ខ្លួនដោយ ពាក់ព័ន្ធក្នុងករណីជួញដូរចែកចាយគ្រឿងញៀន

ចែករំលែក៖

ខេត្តស្ទឹងត្រែងៈ កាលពីវេលាម៉ោង១៦និង២០នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ កម្លាំងរបស់សមត្ថកិច្ចនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត បានចាប់ឃាត់ខ្លួនស្ត្រីជនជាតិវៀតណាមម្នាក់ដែលពាក់ព័ន្ធក្នុងករណីជួញដូរចែកចាយគ្រឿងញៀនរួមនិងគ្រឿងញៀនម៉ាទឹកកកice ប្រភេទមេតំហ្វេតាមីនម្សៅក្រាមពណ៌សថ្លា មានចំនួន៧កញ្ចប់តូចរួមនិង៤កញ្ចប់ធំទៀត ។

ក្នុងករណីឃាត់ខ្លួនស្ត្រីម្នាក់ជាជនជាត់វៀតណាមខាងលើនោះ គឺនៅត្រង់ចំណុចផ្ទះម្តាយជនសង្ស័យ ដែលស្ថិតនៅក្នុងភូមិព្រែកសង្កាត់ ក្រុង ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ស្ត្រីជនជាតិវៀតណាមម្នាក់ដែលចាប់ខ្លួនខាងលើមានឈ្មោះង្វៀង ធីមីហាំង ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិព្រែក សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង។ ដែលជាមុខសញ្ញាចែកចាយគ្រឿងញៀនដែលធ្វើឲ្យបំពុលដល់សង្គមជាតិយ៉ាងធ្ងន់ធ្ងរបានធ្វើឲ្យប៉ះពាល់ដល់យុវវ័យមួយចំនួនដែលកំពុងវង្វេងដោយសារគ្រឿងញៀនភ្លេចការសិក្សាក្លាយទៅមនុស្សដែលសង្គមស្អប់ខ្ពើម ហើយបង្កកើតឡើងមានអំពើហឹង្សាក្នុងគ្រួសារទៀតផង។

សមត្ថកិច្ចជំនាញប្រាប់ឲ្យដឹងបន្តថា ដោយមានការស៊ើបអង្កេតអស់រយៈពេលយ៉ាងយូរ ទើបឈានដល់ការចាប់ឃាតខ្លួនស្ត្រីរូបនេះ ខណៈពេលកំពុងធ្វើសកម្មភាពចែកចាយគ្រឿងញៀន នៅចំណុចខាងលើ បន្ទាប់មកក៏ត្រូវបានកម្លាំងសមត្ថកិច្ចរបស់យើងបានឡោមព័ទ្ធផ្ទះរបស់ស្ត្រីដែលជាជនសង្ស័យ ហើយក៏បានរត់គេចពីសមត្ថកិច្ច ដោយយកគ្រឿងញៀនដាក់ចូលក្នុងពិលទៅបោះចោលដើម្បីបំបាត់វត្ថុតាងក៏ប៉ុន្តែត្រូវបានសមត្ថកិច្ចរកឃើញបានយកមកវិញ ដោយត្រួតពិនិត្យទៅមានគ្រឿងញៀនចំនួន៧កញ្ចប់តូច រួមនិង៤កញ្ចប់ធំទៀត បន្ទាប់មកបានឃាត់ខ្លួនរួមនិងវត្ថុតាងនោះ បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងសាកសួរបន្ថែមទៀត ។

ក្នុងការសួរចម្លើយពីជំនាញជនសង្ស័យក៏បាន ឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចថាគឿងញៀននេះពិតជារបស់ខ្លួនពិតប្រាកដមែន គ្រឿងញៀខាងលើនោះត្រូវបានសមត្ថកិច្ចជំនាញធ្វើតេស្តទៅឃើញថា ពិតជាមានសារធាតុញៀនពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យជាជនជាតិវៀតណាមរួមជាមួយវត្ថុតាងគ្រឿងញៀន ខាងលើនោះ ត្រូវបានសមត្ថកិច្ចមន្ត្រីជំនាញកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនបន្តទៅកាន់តុលាការនៃសាលាដំបូងខេត្តស្ទឹងត្រែងដើម្បីចាត់ការទៅតាមនីតិវិធី៕ មាស សុផាត


ចែករំលែក៖