ព័ត៌មានទាន់ហេតុការណ៍៖

ថៃជាប្រទេសដែលមានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេបំផុតលើពិភពលោក

ចែករំលែក៖

គេហទំព័រ Bloomberg បានផ្សាយ នៅរបាយការណ៍ របស់អង្គការសុខភាពពិភពលោកបង្ហាញ ពិប្រទេសដែលស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ខ្ពស់បំផុតលើពិភពលោក គិតទៅតាមភាគរយនៃ ចំនួនពលរដ្ឋ រស់នៅក្នុងប្រទេសនិមួយៗ។ តាមរបាយការណ៍ ប្រទេសដែលមានប្រាក់ចំណូលទាប(ប្រទេសកំពុងអភិវឌ្ឍន៍) គឺមានគ្រោះថ្នាក់ច្រើនជាងប្រទេសមានប្រាក់ចំណូលខ្ពស់ (ប្រទេសអភិវឌ្ឍន៍)

ថៃគឺជាប្រទេស ដែលបើកបរអាក្រក់បំផុតលើពិភពលោក ដោយមានអ្នកស្លាប់ បណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ មានរហូតដល់៣៦,៣/១០០.០០០(មានន័យថា ក្នុងចំណោមពលរដ្ឋ ១សែននាក់ក្នុងប្រទេសនេះ មានជាង៣៦នាក់ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ )។ ចំណែកប្រទេសអភិវឌ្ឍន៍មានតែ៩,៣នាក់ប៉ុណ្ណោះ ក្នុងចំណោម១សែននាក់ ដូចគ្នា។

តាមកម្រិតមធ្យម របស់ពិភពលោក ក្នុងចំណោមពលរដ្ឋ ១សែននាក់ មាន១៧នាក់ស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍លើពិភពលោក ។ នៅក្នុងប្រទេសវៀតណាំ មាន២៤,៥/១សែននាក់, ចិនមាន១៨,៨. ឥណ្ឌា មាន ១៦,៦. កូរ៉េខាងត្បូង មាន១៥,៣. ហ្វីលីពីនមាន១២ . អូទ្រិសមាន១០,៥ ….។

ដោយឡែកនៅក្នុងប្រទេសថៃ មានអ្នកស្លាប់ ដោយសារតែគ្រោះថ្នាក់ចរាចរនរយៈពេល ៨ខែដើមឆ្នាំ២០១៧នេះមានរហូតដល់ទៅ៨ពាន់នាក់។តាម កាសែត បាងកកប៉ុស្តិ៍បានចុះផ្សាយថាសរុបអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសថៃឡង់ដ៏ គិតក្នុងរយៈពេល៨ខែ (ថ្ងៃទី១ មករា ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧) មានរហូតដល់៨.៦៤៤នាក់ ។ បណ្ឌិតTaejingSiripanich អគ្គលេខាធិការមូលនិធិ Don’t Drive Drunk បានប្រកាសឲ្យដឹង ។

បណ្ឌិតTaejingបាននិយាយប្រាប់ដល់ Daily News ដែលជាតូលេខមិនទាន់ផ្លូវការដែលបានប្រមូលបានដោយមូលនិធិពីរបាយការណ៍ប្រចាំថ្ងៃពីបណ្តាញយុទ្ធនាការសម្រាប់ការពារនិងកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ។

តួលេខនៃអ្នកស្លាប់ជារៀងរាល់ខែដោយសារគ្រោះថ្នាក់នៅលើដងផ្លូវ មានចំនួន៩៤៧នាក់ គិតក្នុងខែមករា ខែកុម្ភៈមានចំនួន៨៥០នាក់ ខែមីនាមានចំនួន១.២៨១នាក់ ក្នុងខែមេសាមានចំនួន១.៣៨៨នាក់ ខែឧសភាមានចំនួន១.១២៤នាក់ ក្នុងខែមិថុនា មានចំនួន១.១២៨នាក់ ខែកក្កដា ចំនួន១០.២១នាក់ និងមកដល់ខែសីហានេះ មានចំនួន៩១១នាក់ (គិតត្រឹមថ្ងៃទី១ដល់២៦ សីហា) ៕ ម៉ែវ សាធី


ចែករំលែក៖